ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបន្តបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

122

ភ្នំពេញ៖ដើម្បីអោយការបំរើសេវាផ្សេងៗកាន់តែនៅកៀកកិតនិងបង្កើននូវការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋរដ្ឋបាលរាជធានីភ្នំពេញបានបង្កើតអោយមានវគ្គបណ្តុះបណ្តាលស្តីពីការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

  ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៥វិច្ឆិកា២០១៩នេះរដ្ឋបាលរាជធានីភ្នំពេញបានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ននេះជាលើកទី២ដែលពិធីនេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញក្រោមវត្តមាននៃការបិទវគ្គនេះដោយលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញ។

   លោកឃួងស្រេងបានមានប្រសាសន៍ថាសង្កាត់អត់មានច្រកចេញចូលតែមួយទេតែសង្កាត់នេះហើយជាអ្នកប្រតិបត្តិការយ៉ាងសកម្មបំផុតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយសង្កាត់កើតចេញពីការបោះឆ្នោត។លោកថាការចង់ជួបចៅសង្កាត់ពិបាកជាងជួបរដ្ឋមន្ត្រីនោះត្រូវបានលុបបំបាត់ហើយដោយយើងបានបង្កើតអោយមានក្រុមការងារជា២ក្រុមដឹកនាំដោយចៅរងទី១និងទី២ដើម្បីអោយប្រជាពលរដ្ឋមានទំនុកចិត្តនិងអាចអោយចៅសង្កាត់មានពេលចុះទៅតាមមូលដ្ឋានដើម្បីបានមើលពីស្ថានភាពជាក់ស្តែងនៃការរស់នៅរបស់ប្រជាពលរដ្ឋនិងបានពិនិត្យមើលពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធដើម្បីធ្វើការជួសជុលនិងថែទាំឡើងវិញ។ជាក់ស្តែងស្ថានភាពក្នុងបុណ្យឯករាជជាតិនិងព្រះរាជពិធីអុំទូកប៉ុន្មានថ្ងៃនេះបានបង្ហាញឃើញយ៉ាងច្បាស់ពីការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើរដ្ឋបាលរបស់យើង។នេះជាចំណុចល្អរបស់យើងដែលបានធ្វើអោយប្រជាពលរដ្ឋជឿជាក់មកលើរាជរដ្ឋាភិបាល

   លោកឃួងស្រេងបន្តថាសន្តិភាពស្ថិតនៅលើដៃយើងរក្សាសន្តិភាពបានគឺផ្តើមចេញពីការផ្តល់សេវាជូនប្រជាពលរដ្ឋនេះហើយយើងធ្វើបានល្អជូនប្រជាពលរដ្ឋនាំអោយប្រជាពលរដ្ឋជឿទុកចិត្តលើរដ្ឋាភិបាលយើងបច្ចុប្បន្នហើយបើជឿជាក់ពួកគាត់នៅតែគាំទ្រនិងបោះឆ្នោតជូនបើពួកគាត់បោះឆ្នោតជូនសន្តិភាពនឹងនៅគង់វង់មិនអាចមាននរណាមកបំបែកបំបាក់សន្តិភាពនេះបានឡើយ។បងប្អូនពូមីងជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋដូច្នេះហើយទើបយើងបានបង្កើតអោយមានវគ្គបណ្តុះបណ្តាលស្តីពីការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈការស្ថាបនាប្រព័ន្ធលូប្រឡាយផ្លូវជាកិច្ចការងារដែលយើងត្រូវធ្វើជូនគាត់

    លោកជឿជាក់ថាវគ្គបណ្តុះបណ្តាលស្តីពីការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនឹងធ្វើអោយមន្ត្រីរបស់យើងមានភាពជឿនលឿនក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋឈានដល់បងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនអោយធ្វើជាចៅសង្កាត់បន្តទៀត

     លោកថា  ពេលនេះសណ្តាប់ធ្នាប់មិនទាន់បានល្អដែលបង្កអោយមានការកកស្ទះចរាចរណ៍ដូច្នេះចាប់ពីពេលនេះតទៅចៅសង្កាត់ត្រូវពង្រឹងការងារនេះ  មិនត្រូវអោយមាននរណាម្នាក់រំលោភលើចិញ្ចើមសាធារណៈឡើយចៅសង្កាត់ជាមេប៉ូលីសបើមានបញ្ហាអសកម្មណាមួយលោកចៅសង្កាត់ត្រូវណែនាំបើមិនស្តាប់ធ្វើរបាយការណ៍មកលើដើម្បីមានវិធានការ

    លោកឃួងស្រេងបានបញ្ជាក់ទៀតថាការបង្កើតអោយមានវគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋតាមសង្កាត់ក្នុងរាជធានីភ្នំពេញនេះគឺក្នុងគោលបំណងធ្វើយ៉ាងណាអោយការផ្ដល់សេវាជូនប្រជាពលរដ្ឋនេះនៅកៀកកិតជាមួយនឹងប្រជាពលរដ្ឋហើយអ្នកផ្តល់សេវាមានស្នាមញញឹមការផ្តល់សេវាមានតម្លាភាពគណនេយ្យភាពនិងទាន់ពេលវេលាទៅតាមតម្រូវការប្រើប្រាស់ចាំបាច់បងប្អូនប្រជាពលរដ្ឋ៕

 

  

   

  

អត្ថបទដែលជាប់ទាក់ទង