ដងយោងស្ទូចសម្ភារៈសំណង់ នៃការដ្ឋានមួយ ក្នុងក្រុងព្រះសីហនុ បាក់ធ្លាក់សង្កត់លើអគារ
ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋប្រាប់ថា នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានករណីដងយោងស្ទូចសម្ភារៈ ក្នុងការដ្ឋានសំណង់សណ្ឋាគារមួយកន្លែង បានបាក់ត្រូវអគារ ដ៏ធំនោះតែមិនមានជនរងគ្រោះ ក្នុងហេតុការណ៍នេះទេ។
ករណីដ៏កម្រនេះ បានកើតឡើង នៅម្តុំចំកាស្ពៃស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
ភ្លាមៗគេនៅមិនទាន់ដឹងពីមូលហេតុ និងមានមនុស្សរងគ្រោះ ឬយ៉ាងណានៅឡើយទេ៕