សម្ដេចតេជោ÷សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
កាលពីល្ងាចមិញក្រោយពីបានមុជទឹកសមុទ្រនៅឆ្នេរអូរឈើទាលហើយ ក៏បានសម្រាកមួយយប់នៅក្រុងព្រះសីហនុ
ស្រូបយកខ្យល់សមុទ្រស្រឡះមុខមាត់។
យូរៗម្តងដោយភ្ជាប់ជាមួយនឹងការងារ
ផងទើបខ្ញុំមានឱកាសបានមកសម្រាក
ដូចនេះ ព្រោះរាល់ថ្ងៃការងារប្រទេស
ជាតិគឺរវល់ច្រើនខ្លាំងណាស់។
បន្តិចទៀតខ្ញុំនឹងចេញដំណើរពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញវិញ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែ
សំណាងល្អនិងបានសម្រាកជួបជុំក្រុម
គ្រួសារក្នុងថ្ងៃអាទិត្យនេះ៕