ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របាយការណ៍លម្អិតករណីចាប់ជនសង្ស័យ២នាក់លួចរថយន្ត​ ០១គ្រឿង​ ម៉ាកLexus RX300​ ពណ៌​ស​ ស៊េរី​ ២០១៩​

71

 

ព្រះវិហារ៖ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានស្នើសូមប្រជាពលរដ្ឋ​ ជឿជាក់លើសមត្ថកិច្ច​ និងសហការផ្តល់ព័ត៌មានរាល់បញ្ហាល្មើសគ្រប់ប្រភេទ។

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ  នៅថ្ងៃទី២៧ខែតុលាឆ្នាំ២០១៩​ បានចេញរបាយការណ៍លម្អិតករណីចាប់ជនសង្ស័យ២នាក់លួចរថយន្ត​ ០១គ្រឿង​  ម៉ាកLexus RX300​ ពណ៌​ ស៊េរី​ ២០១៩​ 

នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩​ វេលាម៉ោង២០:២០នាទីយប់​ ដោយបានអនុវត្តតាមការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ​ និងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ​ សួស​ សុខដារ៉ា​ ស្នងការនគរបាលខេត្តព្រះវិហារនិងមានការឯកភាពពីលោកទីសុវិនថាល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ​ កម្លាំងជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ​ បានសហការជាមួយ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ​ បានស្រាវជ្រាវរកឃេីញរថយន្តដែលបាត់ខាងលេី​ នៅចំណុចអូរផ្ដាច់ស្នេហ៍ខាងក្រោមចម្ងាយប្រហែល៣គីឡូម៉ែត្រ​ ស្ថិតក្នុងភូមិសាស្រ្ត​ ភូមិក្រាំងដូង​ ឃុំព្រះឃ្លាំង​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ 

​   ក្នុងការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន​ ០១នាក់​ ដែលពាក់ព័ន្ធឈ្មោះ​ ផន​ សុភ័ក្រ​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ រស់នៅភូមិក្រាំងដូង​ ឃុំព្រះឃ្លាំង​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​ រួមទាំងវត្ថុតាង:​ រថយន្ត​ ០១គ្រឿង​  ម៉ាកLexus RX300​ ពណ៌​ ស៊េរី​ ២០១៩​ ពាក់ស្លាកលេខ​​​ភ្នំពេញ​2AU 0708​ ដែលមិនមែនជាស្លាកលេខរបស់រថយន្តខាងលេីទេ​ ចំពោះស្លាកលេខដែលពិតប្រាកដ​​ ភ្នំពេញ​ 2BG-4959 បានដោះទុកក្នុងរថយន្ត​ ម៉្សៅក្រាមពណ៌សថ្លាចំនួន​ ០២កូនកញ្ចប់តូច​ ទូរស័ព្ទដៃ​ ០១គ្រឿង​ ម៉ាកNokia ចុចពិល​ ពណ៍ខ្មៅ​ លេខ:088 29 25 621 

អត្ថបទដែលជាប់ទាក់ទង