នគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីអំពើលក់ដូរមនុស្សយកក្មេងស្រីអាយុជាង១ឆ្នាំទៅលក់
កំពង់ធំ៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះលនប៉ិក ភេទស្រីអាយុ៣៣ឆ្នាំស្នាក់នៅបន្ទប់ជួលនៅផ្សារកំបូលសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញមុខរបរកាត់ដេរប្ដឹងពីឈ្មោះធុនថុនាភេទស្រីអាយុ២៩ឆ្នាំស្នាក់នៅផ្សារកំបូលសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកំបូលស្ដីពីករណីបាត់កូនស្រីអាយុ១ឆ្នាំ៦ខែ។
ដោយមានការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិលោកសុខលូអភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសមត្ថកិច្ចជំនាញបានប្រើប្រាស់វិធានការជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពយកក្មេងស្រីទៅលក់នៅក្នុងភូមិសាស្ត្រខេត្តកំពត។
នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង១៧និង០០នាទីដោយមានការសម្របសម្រួលនីតិវិធីពីលោកអ៉ិតសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់នៅចំណុចផ្សារស្ទោងស្ថិតក្នុងភូមិកំពង់ចិនត្បូងឃុំកំពង់ចិនត្បូងស្រុកស្ទោងខេត្តកំពង់ធំពីករណីពាក់ព័ន្ធយកក្មេងទៅលក់ឈ្មោះធុនថុនាភេទស្រីអាយុ៣០ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅផ្សារកំបូលសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានបញ្ជូនជនសង្ស័យទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដេីម្បីចាត់ការបន្ត៕