ព្រះរាជបុត្រអង់គ្លេសបដិសេធថាមិនបាន«សៅគ្រី»នារីព្រហ្មចារីយ១៧ឆ្នាំទេ?
រឿងនេះកំពុងល្បីលើពិភពលោកនៅពេលព្រះអង្គម្ចាស់Andrewព្រះរាជបុត្រាទី២នៃព្រះមហាក្សត្រយ៉ានីអាលីហ្សាប់ែតទី២នៃប្រទេសអង់គ្លេស អនាគតជាទាយាទឡើងគ្រងរាជ្យផង ត្រូវបានគេចោទប្រកាន់ថាបានលួច«សៅគ្រី»នារីព្រហ្មចារីយមិនទានគ្រប់អាយុ។គេចោទព្រះអង្គព្រោះគេថតបានព្រះអង្គធ្លាប់ចេញចូលសំណាក់នៅផ្ទះមហាសេដ្ឋីភាគហ៊ុនម្នាក់ឈ្មោះJeffrey Epsteinជនសង្ស័យជួញដូរក្មេងស្រីមិនគ្រប់អាយុ(ក្រោយមកជនសង្ស័យនេះបានធ្វើអត្តឃាតកាលពីថ្មីៗនេះមុនចូលសវនការ។និងមួយទៀតដោយសារមាននារីម្នាក់ឈ្មោះVirginia Giuffre បានចោទព្រះអង្គថាបានបង្ខំនាងរួមមេត្រី៣ដងកាលពីឆ្នាំ២០០១ដោយអោយលុយ១៥០០០ដុល្លារដែលកាលនោះនាងទើបអាយុ១៧ឆ្នាំ។
អ្នកកាសែតBBCបានចូលសំភាសន៍ផ្ទាល់ជាមួយព្រះអង្គកាលពីថ្ងៃទី១៦វិច្ឆិកានេះ។ព្រអង្គបានឆ្លើយថាចំពោះរឿងទីមួយគឺព្រះអង្គពិតជាមានកំហុសទៅសេពគប់ជាមួយជនសង្ស័យនិងធ្វើអោយប៉ះពាល់ដល់រាជវង្ស។ចំពោះរឿងសៅគ្រី ព្រះអង្គបដិសេធថាអត់បានអីៗទេ និងក៏មិនចាំថាបានជួបគ្នាពេលណាដែរ?
រឿងខាងលើបានឆ្លុះបញ្ចាំងថា«លុយនិងអំណាច នៅពេលខ្លះចាយមិនដាច់ឡើយ»។