ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បញ្ចប់សមាជិកភាព ចំនួន៤រូប ពីគណបក្សហ៊្វុនស៊ិនប៉ិច
ភ្នំពេញ៖ ប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេច ស្តីពីការបញ្ចប់សមាជិកភាពពីគណបក្សហ៊្វុនស៊ិនប៉ិច។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បានបញ្ជាក់ថា ការបញ្ចប់សមាជិកភាពចំនួន៤រូប ពីគណបក្សហ៊្វុនស៊ិនប៉ិច ដោយយោងតាម
បានទ្រង់យល់លក្ខន្តិកៈ របស់គណបក្សហ៊្វុនស៊ិនប៉ិច បានទ្រង់យល់បទបញ្ជាផ្ទៃក្នុង របស់គណបក្សហ៊្វុនស៊ិនប៉ិច យោងតាមស្មារតីរបស់អង្គប្រជុំនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ យាងតម្រូវការចាំបាច់របស់គណបក្សហ៊្វុនស៊ិនប៉ិច។
ប្រការ១. បញ្ចប់សមាជិកភាព ពីគណបក្សហ៊្វូនស៊ិនប៉ិច ដូចមានរាយនាមខាងក្រោម៖ ១ -សហជីវិន ពេជ្រ សូជេថ្ថា ២- សហជីវិន រស់ សាថន ៣ -សហជីវិន ណុប សុធារិទ្ធិ និង៤ -សហជីវិនី កង បូរាណ។
ប្រការ២. សាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តសេចក្តីសម្រេចនេះ។
ប្រការ៣. សេចក្តីសម្រេចណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤. សេចក្តីសម្រេចនេះ ចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ៕