ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កី​ឡាករ កីឡាការិនីទាំងអស់ត្រូវ​គិ​តថាកា​រប្រ​កួត​ចាញ់-ឈ្នះគឺជារឿងធម្មតារប​ស់​កីឡា​ ប៉ុន្តែសំខាន់បំ​ផុ​តនោះ គឺត្រូវគោរពតាមច្បាប់នៃការប្រ​កួ​ត​

63

 

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ កីឡាករ-កីឡាការិនីទាំងអស់ ចេ​ញទៅប្រ​កួត​កីឡា SEA Gamesគឺត្រូវតែ​ជៀ​សវាងការប្រើប្រាស់សារធាតុលើ​ក​កម្លាំ​ង ឬសារធាតុញៀ​ន​ជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់សុ​ខ​ភាព និងប៉ះពាល់ដល់កិ​ត្តិ​យស​ជាតិ។

នៅរសៀលថ្ងៃចន្ទ ទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ​ជា ​បានអនុញ្ញាតឲ្យប្រតិ​ភូ គ្រូបង្វឹក និងកីឡាករ កីឡាការរិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរ​សម និងទទួលអនុសាសន៍ណែនាំមួយ​ចំ​នួន​ពីសម្ដេច​តេជោ នៅវិមានសន្ដិភាព មុនអត្តពលិកកម្ពុជា ចេញទៅ​ប្រកួតកី​ឡាស៊ីហ្គេ​ម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចា​ប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ។

ក្នុងជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ​និ​ងក្រុម​ប្រ​តិភូកីឡាករ កីឡាករិនីនាពេ​លនេះ មិនត្រឹមតែបង្កើនភាពស្និទ្ធស្នាល ​និងបង្ហាញពីការយកចិ​ត្ត​ទុក្ខ​ដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡា​ក​រ កីឡាការិនីគ្រប់រូប​ប៉ុ​ណ្ណោះនោះ​ទេ គឺថែមទាំងផ្ដល់នូវ​ភា​ពកក់​ក្ដៅ និងកម្លាំងចិត្តមួយដ៏​ពិ​សេស​ សម្រាប់អត្តពលិកគ្រប់ប្រភេ​ទ​កី​ឡា ក្នុងការពង្រឹងស្មា​រ​តី និងឆន្ទៈប្រកួតប្រជែងកាន់តែ​មោះមុត​ថែមទៀត​ផ​ង ។

សម្តេចតេជោនាយករដ្ឋម​ន្ត្រី​ ពិតជាមានមោទនភាពចំពោះកា​រ​រីក​ចម្រើន នៃវិស័យកីឡារបស់ប្រទេ​ស​កម្ពុជា​យើង​ ដែលកំពុងមា​ន​ការរី​កលូតលា​ស់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

នៅក្នុងពិធីសំណេះសំណាលនេះផ​ងដែ​រ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍សំខាន់ៗ​ចំ​នួន​២ចំណុច ដល់កីឡាករ កីឡាការិនីទាំងអស់មុ​ន​នឹងចេញទៅប្រកួត​៖

ចំណុចទី១) សម្តេចតេជោនាយករដ្ឋ​មន្ត្រី​សូមឲ្យ​កី​ឡាករ កីឡាការិនីទាំងអស់ត្រូវ​គិ​តថាកា​រប្រ​កួត​ចាញ់-ឈ្នះគឺជារឿងធម្មតារប​ស់​កីឡា​ ប៉ុន្តែសំខាន់បំ​ផុ​តនោះ គឺត្រូវគោរពតាមច្បាប់នៃការប្រ​កួ​ត​ របស់គណៈកម្ម​កា​រកីឡា​នោះ មិនត្រូវបំពានគេ​ឡើ​យ។​

ចំណុចទី២) កីឡាក​រ-កីឡាការិនីទាំងអស់ គឺត្រូវតែជៀសវាងការប្រើប្រាស់​សា​រធា​តុលើ​កកម្លាំង ឬសារធាតុញៀន​ជា​ដើម​ ដែលធ្វើឲ្យប៉ះ​ពា​ល់ដ​ល់សុខ​ភាព និងប៉ះពាល់ដល់កិ​ត្តិ​យស​ជាតិ​។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រូបង្វឹ​ក​ នៅតាមបណ្តាប្រទេស​ផ្សេ​ង​ៗ ដែលបានជួយ បណ្តុះ​បណ្តា​ល​ បង្វឹកដល់​កី​ឡាករ កីឡាការិនី​យើ​ង និងបានអរគុណដ​ល់​សហព័​ន្ធ​កីឡា គណៈកម្មការ កី​ឡាជាតិ​អូឡាំង​ពិក​ក​ម្ពុជា និងផ្នែកពាក់ព័ន្ធទាំ​ង​អស់ ដែលបានចូលរួ​ម​ចំណែក​ក្នុង​ការជំ​រុញ​វិស័​យកីឡានេះ ឲ្យមានការី​ក​ចម្រើ​ន។

នៅក្នុងឱកាសនេះផង​ដែ​រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ថវិកាលើកទឹកចិ​ត្ត​ដល់​កីឡាករ កីឡាការិនី និងគ្រូបង្វឹក ក្នុងម្នាក់​ៗ​ទទួល​បានថវិកាធ្វើដំណើរចំនួន ៥០០ដុល្លារ មុនចេញដំណើរ​ទៅប្រ​កួត SEA Games លើកទី៣០នៅប្រទេសហ្វី​លី​ពីន​ និងបានជូនពរ​ដ​ល់​កី​ឡាករ កីឡាការិនីទាំងអស់ទទួលបាន​នូ​វភាព​ជោគ​នៃការ​ប្រកួ​តនោះផងដែ​រ៕

អត្ថបទដែលជាប់ទាក់ទង