ឥទ្ធិពលថ្នាំញៀនធ្វើឱ្យបុរសម្នាក់បែកថ្នាំអុកឡុកក្នុងរោងស្នាក់នៅរបស់កម្មករសំណង់
ភ្នំពេញ បុរសម្នាក់បែកថ្នាំហើយអុកឡុកក្នុងរោងស្នាក់នៅរបស់កម្មករសំណង់នៅបុរីមួយកន្លែង ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិបឹងឈូក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជនបែកថ្នាំមានឈ្មោះ សឿន សួង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ខាងលើ និងមានស្រុកកំណើតនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំស្វាយ ខេត្តកំពង់ធំ។
បើតាមសម្ដីសន្តិសុខដែលយាមក្នុងបុរីបានប្រាប់ឲ្យដឹងថា មុនគេមុនពេលកើតហេតុគេឃើញបុរសខាងលើបានបែកថ្នាំហើយដើរអុកឡុកក្នុងបរិវេណបុរីដែលធ្វើឲ្យធ្វើរោងឲ្យកម្មករសំណង់ស្នាក់នៅបានស្រែកជេរទៅលើកម្មករពេលនោះសន្តិសុខក៏បានឃាត់ខ្លួនបុរសរូបនោះបានរត់ឆ្លងផ្លូវចូលរថយន្តតែត្រូវសន្តិសុខជួយអន្តរាគមន៍ទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍វាស្បូវ
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវបានបញ្ជូនខ្លួនជនដែលបែកថ្នាំមកកាន់អធិការដ្ឋានខណ្ឌច្បារអំពៅនិងគល់ឲ្យទៅខាងមណ្ឌលកែប្រែយកជនបែកថ្នាំទៅបន្សាបគ្រឿងញៀន។