ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិកសន្តិសុ​ខអ៊ីរ៉ង់បីនាក់ ត្រូវបា​នសម្លាប់ ក្នុងពេលតវ៉ាប្រឆាំ​ងនឹង​ការ​ឡើងថ្លៃប្រេ​ងសាំ​ង

59

សារព័ត៌មាន Sputnik បានផ្សាយនៅថ្ងៃទី១៩វិច្ឆិកានេះថា ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារនេះ​ថា សមាជិកសន្តិសុខ ៣ នាក់ របស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ក្នុងអំឡុងពេល មានភាពចលាចលនៅក្នុង​ទីក្រុងតេ​អេរ៉ង់ ដែលជាផ្នែកមួយ នៃការតវ៉ាដ៏ធំប្រឆាំងនឹងការឡើងថ្លៃប្រេងសាំង នៅទូទាំងប្រទេស។

ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ មានសមាជិកម្នាក់ នៃកងឆ្មាំបដិវត្តអ៊ីស្លាម ខណៈដែលពីរនាក់ទៀត ជាសមាជិកនៃកងជីវពល Basij ដែលត្រូវបានគេដាក់ពង្រាយ ទៅកាន់ទីក្រុងផងដែរ ដើម្បីធានាសន្តិសុខនៅពេលមានការតវ៉ា។

កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរដ្ឋាភិបាលលោក Ali Rabiei បាននិយាយថា មន្រ្តីអនុវត្តច្បាប់ជាច្រើន ត្រូវបានសម្លាប់ក្នុងអំឡុងពេល ​នៃការប្រមូលផ្តុំនៅអ៊ីរ៉ង់។



ប្រជាជនចូលរួមបាតុកម្ម ដែលរៀបចំឡើងដោយក្រុមប្រឹ​ក្សាជាតិតស៊ូ ប្រឆាំងអ៊ីរ៉ង់ នៅប្រទេសអាល្លឺម៉ង់ ដើម្បីគាំទ្របាតុកម្មទូទាំងប្រទេសនៅអ៊ីរ៉ង់ ប្រឆាំងនឹងការឡើងថ្លៃសាំង នៅទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ ថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០១៩ ។

កាលពីសប្តាហ៍មុន រដ្ឋាភិបា​លអ៊ីរ៉ង់ បានប្រកាសដំឡើងថ្លៃសាំង ដែលបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយ​ធំ។
អាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្សប្រហែ​ល ១.០០០ នាក់ ពីបទកុបកម្មនិងសកម្មភាពបំផ្លិចបំផ្លាញ ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកហើយ ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញថា ចំនួនអ្នកតវ៉ាសរុបមានលើសពី ៨៧.០០០ នាក់៕

អត្ថបទដែលជាប់ទាក់ទង