ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំពៅត្រែងធ្វើស្គរសកំពង់ត្រូវប៉ាន់ ប្រជាកសិករកំពង់ប្រមូលផលបណ្តើ ហើយកំពុងពង្រីកដីដាំ ដើម្បីតម្រូវការទីផ្សារ ក្នុងស្រុក

128

 

ស្ទឹងត្រែង៖ ប្រជាកសិករបានងាកមកប្រកបរបដាំដំណាំអំពៅត្រែង ធ្វើស្គរស នឹងគៀបយកទឹកលក់តាមម៉ូតូ ជាតម្រូវការទីផ្សារខណ:ប៉ុន្មានឆ្នាំកន្លងមក ដែលអ្នកទិញយកមកបន្ត គៀបយកទឹកលក់តម្រូវការឲ្យអតិថិជន តាមផ្ទះ នឹងនៅលើទីផ្សារយើងផងដែរ។
អ្នកស្រីឈ្មោះម៉ន សារឿន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិកាទូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាម្ចាស់ចំការអំពៅខាងលើបានឲ្យអ្នកសារព៍ត៌មានយើងដឹងនៅថ្ងៃនេះថា: កាលមុនអ្នកស្រីបានដាំជាលក្ខណ:គ្រួសារតិចតួចប៉ុណ្ណោះមិនអាចតម្រូវទីផ្សារឡើយ ហើយអ្នកមករកទិញជាច្រើនរកអំពៅលក់គ្មាន។
អ្នកស្រីបន្តទៀតថា ទើបឆ្នាំនេះអ្នកស្រីពង្រីកដីដាំបាន១ហត្ថតារួចហើយ នឹងកំពង់បន្តទិញដីចំការឲ្យបាន១០ហត្ថតាទៀត សព្វថ្ងៃនេះអ្នកស្រីបានដាំខ្លះហើយ ហើយបច្ចុប្បន្ននេះកំពង់បន្តដាំឲ្យបាន១០ហត្ថ តម្រូវការទីផ្សារ។
អ្នកស្រីក៍បានសុំនូមពរដល់បងប្អូនប្រជាកសិករយើងក្នុងខេត្ត សូមងាកមកដាំដំណាំអំពៅត្រែង ប្រភេទតុណមិនម៉ែនសំបករឹង ដូចអំពៅត្រែងពីរមុននោះទេ ដែលប្រជាកសិករយើងនិយមដាំជាលក្ខណ:គ្រួសារនោះទេ កំទុកដីឲ្យនៅទំណេអី នាំគ្នាដាំអំពៅប្រភេទនេះ បើសល់ទីផ្សាក្នុងស្រុកយើងឈប់ទទួល យើងអាចយកទៅលក់ឲ្យក្រុមហ៊ុនលី យ៉ុងផាត់ នៅស្រុកឆែប ខេត្តព្រះវិហារ គេមានរោងចក្រធ្វើស្គរស ពីរអ៊ំពៅត្រែងយើងនេះ មានប៉ុន្មានក៍គេទទួលទិញទាំងអស់ដែរ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង