ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលិកប្រមាណ៣០០នាក់ជិតដល់ថ្ងៃចេញទៅ SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន

104

ភ្នំពេញ៖ប្រតិភូកីឡាកម្ពុជាចំនួនជាង៣០០នាក់នឹងត្រូវចេញទៅចូលរួមប្រកួតកីឡាSEAGamesលើកទី៣០នៅប្រទេសហ្វីលីពីន ដែលចាប់ផ្តើមពីថ្ងៃទី៣០ វិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូឆ្នាំ​២០១៩។

លោក ថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឲ្យដឹងថាកម្ពុជាបានបញ្ជូនប្រតិភូកីឡាដែលមានថ្នាក់ ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន៣១ ប្រភេទកីឡាសរុបមានចំនួន៤៤៧នាក់ ក្នុងនោះអត្តពលិកមានចំនួន២៨៩នាក់ ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីន។

កីឡាទាំង ៣១ ប្រភេទ នោះមាន កីឡាបាល់ ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រយាន, គុនដាវ, វាយកូន គោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតិន្នីស, ទូកប្រពៃណី-ទូកកានូ, ឃីក-ប៊ុកស៊ីង(Kick-Boxing),អ៊ីស្ពត (E-Sports) ,កីឡាហុកគី, តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និង កីឡាចំបាប់ ។

បើតាមលោកវាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជានាយបេសកកម្មដឹកនាំប្រតិភូ

កីឡាកម្ពុជាឲ្យដឹងនោះថានៅក្នុងចំណោម៣១ប្រភេទកីឡានោះកម្ពុជាមានជំនឿចិត្តលើជាង១០ប្រភេទកីឡាដែលមានសក្ដានុពលក្នុងការដណ្ដើមយកមេដាយ ដូចជាប្រភេទកីឡា តេក្វាន់ដូ WT(World Taekwondo), ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ ,ការ៉ាតេ និងសូហ្វតឺនីស្តជាដើម។

សូមបញ្ជាក់ថាកាលស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងចំណោមប្រទេសចំនួន១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយដណ្ដើមបានមេដាយមាស៣គ្រឿងប្រាក់២គ្រឿង និងសំរិទ្ធ១២

គ្រឿង ៕

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង