សម្តេចក្រឡាហោម ស ខេង រំពឹងថាទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមកាន់តែល្អបន្ថែម
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំពឹងថាទំ នាក់ទំនងទ្វេភាគីរវាងកម្ពុជាជាមួយប្រជាជន និងប្រទេសវៀតណាមជាមួយកម្ពុជាកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយជាពិសេសទៅទៀតនោះ រួមគ្នាអភិវឌ្ឍនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ ។
ថ្លែងនៅក្នុងកិច្ចជំនួបជាមួយលោក លី វ៉ាន់ហុង សមាជិកគណៈកម្មាធិការបក្ស និងជាលេខាបក្សខេត្តហូវយ៉ាង ប្រទេសវៀតណាម នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ទំនាក់ទំនងទ្វេភាគីរវាងប្រជាជននិងប្រទេសវៀតណាម គឺមានមកជាយូរលង់ណាស់មកហើយៗទំនាក់ទំនងនេះគឺនឹងកាន់តែរីកលូតលាស់បន្ថែមទៀតលើគ្រប់វិស័យ ។
សម្តេចបានបន្តថា តាមរយៈនៃកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ សម្តេចរំពឹងថា នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសកម្ពុជានិងវៀតណាមនឹងរក្សាបាននូវសុខសន្តិភាព និងមាន ភាពរីកចំរើនបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននិងប្រទេសទាំងពីរ ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក លី វ៉ាន់ហុង បានឯកភាពទៅនឹងការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ហើយលោកនឹងខិតខំធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងរវាងប្រជាជនខេត្តរបស់លោកមានទំនាក់ទំនងល្អ ជាមួយប្រជាជនកម្ពុជាបន្ថែមទៀតផង ដែរ ។ មួយវិញទៀតលោកក៏សូមថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ដែលបាន អនុញ្ញាតឲ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនផងដែរ ។
លោក លី វ៉ាន់ហុង បានលើកឡើងទៀតថា ក្នុងនាមលោកជាថ្នាក់ដឹកនាំមួយរួមនៅខេត្តហូវយ៉ាង លោកសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រជាជននិងប្រទេសកម្ពុ ជាជានិច្ចមិនថាកាលៈទេសៈណានោះឡើយ ៕