នគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនសង្ស័យ៦នាក់ ពាក់ព័ន្ធគ្រឿងញៀន
កំពង់ចាម៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញអធិការដ្ឋានស្រុកកោះសូទិន ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការ បង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបាន ០១ករណីដោយប្រើវិធានរដ្ឋបាលចំហ ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ស្រី១នាក់ ស្ថិតនៅចំណុចភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែ១១ ឆ្នាំ២០១៩ ។
លោកស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថាជនសង្ស័យទាំង៦នាក់នោះ រួមមាន៖ទី១-ឈ្មោះធឿន សួរ ភេទប្រុស សញ្ជាតិខ្មែរ អាយុ៣៣ឆ្នាំ រស់នៅភូមិដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ជនសង្ស័យខាងលើមានដីកាចាប់ខ្លួនលេខ៦៦ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ចេញដោយលោកឡុច ឡៅ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ), ទី២-ឈ្មោះឈួន ផា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំដំណាក់ព្រីង ស្រុកកោះសូទិន ខេត្តកំពង់ចាម, ទី៣-ឈ្មោះឈុន ស៊ាងហ៊ឺ ភេទប្រុស សញ្ជាតិខ្មែរ អាយុឆ្នាំ៤៤ រស់នៅភូមិមាន ឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ, ទី៤-ឈ្មោះខែម ភឿន ភេទប្រុស សញ្ជាតិខ្មែរ អាយុ៣៥ឆ្នាំ រស់នៅភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ, ទី៥-ឈ្មោះចាប សុភ័ក្រ ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ និងទី៦-ឈ្មោះលាង លីហ្សា ភេទស្រី ជាតិខ្មែរ អាយុ២៨ឆ្នាំ នៅភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន២៤កញ្ចប់, ទូរស័ព្ទដៃចំនួន៤គ្រឿង, ម៉ូតូចំនួន២គ្រឿង ជញ្ជីងអេឡិចត្រូនិច១គ្រឿង និងថង់វេចខ្ចប់មួយចំនួនធំ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕