បន្ទាប់ពីស្មើក្នុងដីកម្ពុជាចាញ់ហុងកុង០ទល់២ក្រៅដី
ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមហុងកុង០ទល់២នាយបើថ្ងៃទី១៩វិច្ឆិកាក្នុងជំនួបទី៥
សម្រាប់ពូល C វគ្គជម្រុះជុំទី២ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី(2022 FIFA World
Cup Qualification-AFC) និងវគ្គជមរុះពានរង្វាន់ជើងឯកទ្វីបអាស៊ី(2023 AFC Asian Cup Qualificayion) ។
ការប្រកួតដែលចាប់ផ្ដើមឡើងដោយក្រុមទាំ២ហាក់ដូចជាមានឩិកាសទៅវិញទៅមកដូចគ្នានោះស្រាប់តែនៅនាទី២១ក្រុមហុងកុងមានឩិកាសរកបានមួយគ្រាប់ដោយកីឡាករ James Stephen Gee Ha ។ការនាំមុខមួយគ្រាប់មុននេះបានរក្សា
ទុករហូតចប់តង់ទី១ ។
មកដល់តង់ទី២កម្ពុជាបានបាត់បង់កីឡាករមួយរូបគឺកីឡាករសឿយវិសាលដែលបង្កកំហុសរហូតបានទទួលកាតលឿងចំនួន២មកនោះ។ការបាត់បង់កីឡាករមួយរូបបែបនេះធ្វើឲ្យក្រុមកម្ពុជាហាក់ដូចជាទន់ហើយក្រុមហុងកុងបានបង្កើនការកឿបសង្កត់កាន់តែខ្លាំង ។
៧នាទីទៀតចប់ការប្រកួតគឺនាទី៨៣កីឡាករRoberti Junior រប់ហុងកុងបានទាត់បាល់បញ្ចូលទីរបស់ក្រុមកម្ពុជា
បន្ថែមមួយគ្រាប់ទៀតដែលជាគ្រាប់ចុងក្រោយធ្វើឲ្យកម្ពុជាចាញ់ក្រុមម្ចាស់ផ្ទះ០ ទល់២ បន្ទាប់ជំនួបក្នុងជើងទី១លទ្ធផលស្មើ
គ្នា១ទល់១នោះ ៕