ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីមានគម្រោងរៀបចំនិងកែ លម្អផ្លូវថ្មើរជើងនៅមហាវិថីម៉ៅសេទុងអោយបានប្រសើរឡើងដើម្បីទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀត

135

ភ្នំពេញq៖អាជ្ញាធររាជធានីភ្នំពេញមានគម្រោងរៀបចំនិងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុងដោយចាប់ពីស្ពាន៥មករារហូតដល់ស្តុបចំការមនដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនជនពិការមានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់ខណៈដែលការរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះវាជាតម្រូវការចាំចាប់របស់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងរាជធានីភ្នំពេញ។

  ការបង្ហាញពីគម្រោងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩វិច្ឆិកានេះក្នុងកិច្ចប្រជុំស្តីពីគម្រោងសិក្សារៀបចំនិងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុងក្រោមវត្តមានលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញដោយមានអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីជាច្រើនរូបទៀត។

  លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថាការរៀបចំនិងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុងនេះតំបូងយើងត្រូវរៀបចំចិញ្ចើមផ្លូវនិងរៀបចំសណ្តាប់ធ្នាប់សាធារណៈ។យើងនឹងរៀបចំផ្លូវថ្មើរជើងនេះអោយល្អប្រសើរឡើងនិង

ដើម្បីទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតផងដែរ។     

    លោកថាសណ្តាប់ធ្នាប់សាធារណៈជាតម្រូវការចាំចាប់របស់ប្រជាពលរដ្ឋទូទៅ។ដូច្នេះទេការចតលើចិញ្ចើមផ្លូវប្រហែលជាមិនអនុញ្ញាត្តិអោយមានទៀតទេមានមតិខ្លះថានៅស្រុកគេពិសេសនៅប្រទេសបារាំងគេអនុញ្ញាត្តិអោយមានការចតលើទ្រូងផ្លូវបានតែគេចតតែមួយជួរ។នេះជាការងារដែលយើងត្រូវសិក្សានិងពិភាក្សាគ្នាថាតើយើងត្រូវរៀបចំបែបណា។

   ក្រោយពីមានការពិភាក្សាគ្នារួចរាល់នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ  លោកឃួងស្រេងបានជម្រុញអោយអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងផ្លូវម៉ៅសេទុងនេះសហការជាមួយមន្ត្រីជំនាញនិងមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់រាជធានីភ្នំពេញចុះសិក្សាពីកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋថាតើបានប៉ះពាល់អ្វីខ្លះបន្ទាប់មកយើងនិងបង្កើតជាអង្គប្រជុំពិនិត្យនិងសម្រេចម្តងទៀតដោយយើងនឹងរៀបចំនិងកែលម្អផ្លូវថ្មើរជើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុងអោយបានល្អប្រសើរទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង