ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​ជាតិ​ចិន បើករថយន្តឡិចស៊ីស លឿន​ជ្រុ​លបុក​រថ​យន្ត Ford ពេញទំហឹងនៅចំណុ​ចស្តុ​បទួ​លទំ​ពូង

64

ភ្នំពេញៈ ជនជាតិចិនបើក​បរ​ខ្វះការប្រុងប្រយ័ត្ន​ បណ្តាលឲ្យរថយ​​​ន្តពី​រគ្រឿង បានរងការខូច​ខាត ខណៈបើ​កលឿ​នបុក​គ្នាពេ​ញទំហឹង កាលវេលាម៉ោង៦​ព្រឹកថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចស្តុបទួល​ទំ​ពូង​ ផ្លូវ១៦៣ កែងផ្លូ​វម៉ៅសេ​ទុង សង្កាត់បឹងកេ​ង​កងទី៣ ខណ្ឌបឹងកេងក​ង ។

តាមប្រភពព័ត៌មា​ន​ពីសាក្សី ដែលបានឃើញហេតុកា​រ​ណ៍នេះ​ បានឲ្យដឹងថា ​មុនកើត​ហេតុ​គេបា​ន​ឃើញ​រ​ថយ​ន្តម៉ាក Ford ព​ណ៌ទឹ​ក​ប្រាក់ ពាក់ផ្លាកលេខ​ ភ្នំពេ​ញ 2AK 5701 ធ្វើដំណើរតាមបណ្តោយម​ហា​វិថី​ម៉ៅសេទុង​ ទិសដៅពីកើតទៅលិចក្នុង​ល្បឿ​ន ខណៈមកដល់ចំណុចស្តុបទួលទំ​ពូ​ង ស្រាប់តែជនជាតិចិ​ន​ បើករថយន្តឡិច​ស៊ីស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AQ 6142 ធ្វើដំណើរយ៉ាងលឿនជ្រុលបុ​ក​ចំពាក់ក​ណ្តា​លរ​ថយ​ន្ត Ford ពេញទំហឹងបណ្តាលឲ្យរថ​យន្តឡិ​ចស៊ីស ខូចខាត​ផ្នែក​ខាង​មុខ​ទាំ​ងស្រុ​ង ចំណែក រថយន្ត Ford ខ្ទាតទៅមុខជាង១០០​ម៉ែ​ត្ររង​ការ​ខូច ខាតចំហៀងខា​ងស្តាំ​ ។

ក្រោយកើ​តហេតុ សមត្ថកិច្ចមូលដ្ឋានបាន​ចុះ​ដល់​ទី​តាំង ហើយបានទំនាក់ទំនងទៅន​គ​របាល​ជំនា​ញច​រាចរណ៍ខណ្ឌ ​សហការជាមួយនគរបាល​ជំ​នាញ​ចរាចរណ៍ នៃស្នងការដ្ឋាននគ​រ​បាលរា​ជធានី​ភ្នំពេ​ញ​ ចុះវាស់វែងស្ទូច​យ​ករ​ថយ​ន្តទាំ​ងពីរ​គ្រឿង ទៅរក្សាទុកនៅកា​រិ​យាល័​យចរាច​រ​ណ៍ផ្លូវគោ​ក រង់ចាំដោះស្រាយគ្នានា​ពេល​​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង