សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចុះបើកវគ្គអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់ក្មួយៗសិស្សានុសិស្ស១៥៥នាក់
ភ្នំពេញ៖ លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ដោយខាងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក ប៉ាត ប៊ុនផា មន្ត្រីទទួលបន្ទុកយុវជនប្រចាំសាខា បានចុះបើកវគ្គអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយស្តីពី ហានិភ័យនៃការបេីកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ជូនដល់យុវជនកាកបាទក្រហមកម្ពុជា និង យុវជនកាយឬទ្ធិ ព្រមទាំងក្មួយៗសិស្សានុសិស្សចំនួន ១១៥នាក់ (ស្រី៨០នាក់) នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ព្រែកកំពិសនាខណ្ឌដង្កោរាជធានីភ្នំពេញហើយដែលវគ្គអប់រំនេះបានការជួយឧបត្ថម្ភថវិកាពីក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះគឺ៖
១- ដេីម្បីផ្តល់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសហានិភ័យ នៃការបេីកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ជូនដល់យុវជនកាកបាទក្រហម និងសិស្សានុសិស្ស ក្នុងរាជធានីភ្នំពេញ ។
២- ដេីម្បីឲ្យយុវជនកាកបាទក្រហម និងសិស្សានុសិស្ស ដែលបានទទួលចំណេះដឹងនេះហេីយ ធ្វេីជាគំរូគេ និង យកទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍ដែលពួកគាត់រស់នៅ ។
៣- ដេីម្បីផ្តល់ជាសារសំខាន់ៗព្រោះអាចជួយទប់ស្កាត់អត្រាស្លាប់ និងរបួសធ្ងន់ធ្ងរ ដែលបណ្តាលពីគ្រោះថ្នាក់ចរាចរណ៍ សារទាំងនោះរួមមាន៖
-ការពារជីវិត អ្នក ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ពេលកំពុងធ្វេីដំណេីរតាមម៉ូតូ ឬកង់
-ការពារជីវិត អ្នក និងអ្នកដ៏ទៃ ពិសាគ្រឿងស្រវឹង កុំបេីកបរ!
-ការពារជីវិត អ្នក និងអ្នកដ៏ទៃ កុំបេីកបរហួសល្បឿនដែលច្បាប់បានកំណត់៕