ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កែ ឡេង និងឃួន លីហ៊ ឡើងវគ្គ៨ក្រុមលើវិញ្ញាសាវាយយកពិន្ទុនៃជើងឯកពិភពលោកនៅកម្ពុជា

85

ភ្នំពេញ៖កីឡាករ-កីឡាការិនីកម្ពុជាបានឡើងវគ្គ៨ក្រុមចុងក្រោយហើយលើវិញ្ញាសាវាយយកពិន្ទុនៃព្រឹត្តការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលមាន៤៩ប្រទេសចូលរួម។
លោក សូម៉ៃ សុខគា ប្រធានប្រតិភូកម្ពុជាបានមានប្រសាសន៍ថា កីឡាការិនី កែ ឡេង និងកីឡាករ ឃួន លីហ៊ បានឡើងវគ្គ៨ក្រុមចុងក្រោយលើវិញ្ញាសាវាយយកពិន្ទុ។ សម្រាប់វិញ្ញាសាវាយយកពិន្ទុនារី កីឡាការិនី កែ ឡេង (កម្ពុជា) ន័រវែល ឡាវ មីយ៉ាន់ម៉ា បែលហ្ស៊ិក ថៃ ចិន និងកាណាដា។ ចំណែកកីឡាករ ឃួន លីហ៊វិញរួមមានម៉ាដាហ្គាស្កា ម៉ូណាកូ អ៊ីតាលី ស្វីល ថៃ បារាំង កម្ពុជា និងអាល្លឺម៉ង។
លោកបានបន្តថា ចំពោះការប្រកួតវិញ្ញាសា៣ទល់៣នាក់នារី៖ក្រុមទី១មានកីឡាការិនីកែ ឡេង ជាម្ចាស់មេដាយមាសជើងឯកពិភពលោក៣សម័យកាល កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណា បានយកឈ្នះក្រុមកីឡាការិនីមកពី Latvia លទ្ធផល១៣ទល់៣។ ដោយវិញ្ញាសា៣ទល់៣នាក់យុវជន៖ក្រុមទី១មានកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្ត្រា កីឡាករ ភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់ក៏បានយកឈ្នះក្រុមកីឡាករមកពី Latvia លទ្ធផល១៣ទល់០។
ចំពោះក្រុមទី២មានកីឡាករ ទីវ រដ្ឋាកីឡាករ ពុត យ៉ុនច័ន្ទដារ៉ា កីឡាករវ៉ាន ភារុណ និកីឡាករហេង ស៊ីណាបានយកឈ្នះក្រុមកីឡាករមកពីចក្រភពអង់គ្លេសលទ្ធផល១៣ទល់០៩។ចំណែកកីឡាការិនី ក្រុមទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណាកំពុងតែប្រកួត៕

អត្ថបទដែលជាប់ទាក់ទង