ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតត្រឹមត្រីមាសទី៣ក្នុងឆ្នាំ២០១៩នេះ កម្ពុជាទទួលបាន ភ្ញៀវទេសចរ អន្តរជាតិជិត៥លាននាក់

44

ភ្នំពេញ៖ គិតត្រឹមត្រីមាសទី៣ក្នុងឆ្នាំ២០១៩នេះ កម្ពុជា ទទួលបាន ភ្ញៀវទេសចរ អន្តរជាតិ សរុបប្រមាណ ជាង៤,៨លាននាក់ក្នុងនោះ មកពីតំបន់ អាស៊ី និង ប៉ាស៊ីហ្វិច ជិត៤លាននាក់,តំបន់ អឺរ៉ុបជាង៥០ ម៉ឺន នាក់, តំបន់អាមេរិក ជាង២០ម៉ឺននាក់,អាហ្វិចជិត១ ម៉ឺន នាក់ និង មកពីតំបន់ មជ្ឈិមបូព៌ា៤ពាន់ នាក់។
អគ្គនាយកដ្ឋាន គោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ ក្នុងរបាយការណ៍ នៅ ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៩នេះថា៖ ពាក់ព័ន្ធ នឹងវិស័យ ទេសចរនៅ កម្ពុជាបើគិតត្រឹម ត្រីមាសទី៣ ឆ្នាំ ២០១៩ នេះមាន អ្នកធ្វើដំណើរ ឆ្លងកាត់កម្ពុជា សរុបប្រមាណជាង៤លាន៨ សែននាក់ ក្នុងនោះការធ្វើដំណើរ តាមផ្លូវ អាកាសតាម ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញមាន ប្រមាណជាង១លាន៥ សែននាក់,ព្រលានយន្តហោះ សៀមរាបជាង១លាន២ សែន នាក់,និង ព្រលានយន្តហោះ កងកេងជិត៦០ ម៉ឺននាក់ ។
ដោយឡែក ការធ្វើដំណើរ តាមផ្លូវគោកមាន ប្រមាណ ជាង ១លាន៣ សែននាក់ ,នឹងតាមផ្លូវ ទឹក មាន ចំនួន ជាង១០ ម៉ឺន នាក់ ។ ចំណែក អ្នក ដែល ធ្វើដំណើរ ឆ្លងកាត់ នេះ ក្នុងនោះ អ្នកទេសចរ មាន ចំនួន ជាង៣លាន៥ សែននាក់, អ្នកជំនួញជាង១លាននាក់ និង មកពីតំបន់ផ្សេងៗ ទៀតមានចំនួន ប្រមាណ ជិត១៤ ម៉ឺននាក់ ផងដែរ ។
ពាក់ព័ន្ធ ភ្ញៀវទេសចរនេះ ក្នុងនោះភ្ញៀវទេសចរ មកពី តំបន់ អាស៊ីនិងប៉ាស៊ីហ្វិចរួមមាន៖ ប្រទេសក្នុង អាស៊ាន, អាស៊ីខាងជើង និងខាងកើត, អាស៊ីខាងត្បូង និងប្រទេស ជាប់តំបន់សមុទ្រ មានចំនួន ជាង ៤ លាន នាក់, មកពីតំបន់ អឺរ៉ុប មាន ៖ អឺរ៉ុបខាងជើង ខាងលិច, សរុប ជិត៤០ម៉ឺននាក់,អឺរ៉ុបកណ្តាល ខាងកើត និង ខាងត្បូង សរុប ជាង១៥ ម៉ឺននាក់ និង មកពី មេឌីទែររ៉ាណេជិត២ពាន់នាក់ ក្នុងនោះចំពោះ ភ្ញៀវទេសចរមកពីតំបន់៣ ផ្សេងទៀត រួមមាន៖ តំបន់ អាមេរិក, អាហ្វិច, នឹងមកពីតំបន់មជ្ឈិមបូព៌ាសរុបប្រមាណជាង២៦ ម៉ឺន នាក់ ផងដែរ ។
សូមបញ្ជាក់ថា ៖ ពាក់ព័ន្ធ នឹងវិស័យទេសចរ នេះ
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែង ក្នុងពេលថ្មីៗនេះថា កម្ពុជារំពឹងថា នឹង ទទួលបាន ភ្ញៀវទេសចរ អន្តរជាតិសរុបប្រមាណ ៦,៧ លាននាក់ ក្នុងនោះវិស័យទេសចរបានចូលរួមចំណែកលើកកម្ពស់ ថែរក្សាការអភិវឌ្ឍសម្បត្តិវប្បធម៌និងធនធានធម្មជាតិ ប្រទេសការចូលរួមកាត់បន្ថយ ការកើនឡើង នៃកំដៅផែនដីពោលគឺ ចូលរួម គាំទ្រ ការអភិវឌ្ឍន៍ ជាតិប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង