ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេ​ចតេ​ជោ ហ៊ុន សែន អញ្ជើញសម្ពោធ​ អគា​រឥ​ន្ទ្រទេវី រ​បស់​រាជ​បណ្ឌិ​ត្យ​សភា​ក​ម្ពុជា

46

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាប​តីតេជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រក​ម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ព​ង់​ខ្ពស់ សម្ពោធ អគារឥន្ទ្រទេវី របស់​រាជ​បណ្ឌិ​ត្យស​ភាក​ម្ពុ​ជា។

អគារនេះមានកម្ពស់​បី​ជាន់ ស្មើនឹង ១៨ម៉ែត្រ មានបណ្ដោយប្រវែង​៤​០ម៉ែត្រ ទទឹង ១៧ម៉ែត្រ។ អគារឥន្ទ្រទេវី ជាស​មិទ្ធ​​ផ​ល​​ថ្មី​មួ​យ ស​ម្រា​ប់រា​​ជ​ប​ណ្ឌិ​​ត្យស​​ភា​កម្ពុ​​ជា ដែលជាកន្លែងប្រមូល​​​ផ្តុំ​ ដោយធ​​នធា​​ន​​បញ្ញា សម្រា​ប់​ប​ម្រើ​កា​រ​​ងារ ជាឧ​ត្ត​មប្រយោ​ជន៍​ដ​ល់​​​​​ស​​ង្គមជាតិ។ អគារនេះ ជាកន្លែងបណ្តុះបណ្តាល​​​និ​​ស្សិត​ថ្នា​ក់ប​រិ​​ញ្ញា​បត្រ​​ជា​ន់ខ្ពស់ (អនុប​ណ្ឌិត​) លើគ្រប់​មុខ​ជំនាញ​, ជាមជ្ឈមណ្ឌលបកប្រែភា​សា​បរទេ​ស និង ជាកន្លែងស្រាវ​ជ្រា​វ ប្រមូលផ្តុំប​ញ្ញ​វន្ត​ តា​ម​រយៈ​កា​រ​រៀប​ចំសិ​ក្ខាសា​លា សន្និសីទ និង កម្មវិធីតុមូលផ្សេ​ងៗ​ សម្រាប់បញ្ញវ​ន្ត​ ធ្វើការវិភាគអំពីប​ញ្ហា​សង្គ​ម​ នយោបាយ ​សេដ្ឋកិច្ច​ បច្ចេ​កវិ​ទ្យាទំ​នើប​ៗ​រប​ស់​ពិភ​ព​លោក​ថ្មី​ៗ និងជាទីបម្រើដល់​ប​ញ្ញ​វ​ន្តទាំ​ងខា​ង​ផ្នែក​វិ​ទ្យា​សាស្រ្ត​ពិ​ត និងវិ​ទ្យាសាស្រ្ត​ សង្គម ដើម្បីឱ្យ​ប​ញ្ញវ​ន្តទាំង​ឡាយ​បា​នបង្ហា​ញស្នា​ដៃរប​ស់​ខ្លួន សម្រាប់​ការ​រួ​ម​ចំណែក ក្នុងការ​អ​ភិ​វឌ្ឍ ​ស​ង្គ​មជា​តិ៕

អត្ថបទដែលជាប់ទាក់ទង