ACU ៖ ប្តឹងប្រធានសហគមន៍កសិកម្មប្រើប្រាស់ទឹកទំនប់៧៨ជ្រាវ និងជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង ពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន
ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតមួយច្បាប់ ករណីប្តឹងលោក គង់ មង្គល ប្រធានសហគមន៍កសិកម្មប្រើប្រាស់ទឹកទំនប់៧៨ជ្រាវ និងជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង ពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន និងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ច។
អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតមួយច្បាប់ នៅថ្ងៃទី ២០ ខែ វិជ្ជា ឆ្នាំ២០១៩ ជូនលោក ស៊ីម ឈីវឈានពិសិដ្ឋ
មានទីលំនៅភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងកម្មវត្ថុករណីប្តឹងលោក គង់ មង្គល ប្រធានសហគមន៍កសិកម្មប្រើប្រាស់ទឹកទំនប់៧៨ជ្រាវ និងជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង ពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន និងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ច របស់លោក ក្ដោប រ៉ន ចៅសង្កាត់ជ្រាវ និងលោក គង់ ប៊ីប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
អង្គភាពប្រឆាំងអំពើពុករលួយ បានផ្សព្វផ្សាយលិខិតនេះ យោងពាក្យប្តឹងដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ និងស្មារតីអង្គប្រជុំពិនិត្យនៅថ្ងៃទី១ ខែ មីនា ឆ្នាំ ២០១៩ និងពាក្យប្តឹងដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ និងស្មារតីអង្គប្រជុំពិនិត្យនៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩។
តបតាមកម្មវត្ថុ និងយោងខាងលើ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានជម្រាប លោក លោក ស៊ីម ឈីវឈានពិសិដ្ឋថា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)បានទទួល និងពិនិត្យរួចហើយលើពាក្យប្តឹងរបស់លោក ដែលបានចោទប្រកាន់លោក គង់ មង្គល ប្រធានសហគមន៍
កសិកម្មប្រើប្រាស់ទឹកទំនប់៧៨ជ្រាវ និងជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង ករណីបទប៉ុនប៉ង
មនុស្សឃាតគិតទុកជាមុន និងករណីដែលលោក គង់ មង្គល សមគំនិតគ្នាជាមួយលោក ក្ដោប រ៉ន ចៅសង្កាត់ជ្រាវ
និងលោក គង់ ប៊ីប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ យកប្រាក់ចំនួន ៥០.០០០ដុល្លារ ទៅឲ្យលោក អ៊ូ ផន ក្រឡាបញ្ជី
ដើម្បីយកប្រគល់ជូនលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប និងលោក ងួន ណារ៉ា
ប្រធានសាលាដំបូងខេត្តសៀមរាប ដើម្បីតម្កល់សំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃ ៧ ខែ កុម្ភៈ ឆ្នាំ ២០១៩
របស់សាលាដំបូងខេត្តសៀមរាប ទុកឥតចាត់ការ។
ករណីដែលលោកអះអាងថា លោក គង់ មង្គល រួមជាមួយនឹងសមាជិកសហគមន៍របស់ខ្លួនជាច្រើននាក់
បានប៉ុនប៉ងវាយសម្លាប់រូបលោក ស៊ីម ឈីវឈានពិសិដ្ឋ ដោយមានគម្រោងគិតទុកជាមុន លោកបានប្តឹងទៅអយ្យការ
អមសាលាដំបូងខេត្តសៀមរាប ដោយមានសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៩
ហើយអយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើការស៊ើបអង្កេត និងបានសម្រេចចេញដីកាសន្និដ្ឋានបញ្ជូន
រឿងឲ្យស៊ើបសួរ លេខ ៨៤៥ ចុះថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ អយ្យការអមសាលាដំបូងខេត្តសៀមរាប។ ក្រោយ
មកទៀត ចៅក្រមស៊ើបសួរបានចេញដីកាបញ្ជូនរឿងឲ្យពិនិត្យលេខ ៦២១៤/១៩ ចុះថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩
របស់ចៅក្រមស៊ើបសួរ រួចហើយ។ តាមរយៈចំណាត់ការលើសំណុំរឿងនេះ បានបង្ហាញថា អយ្យការអមសាលាដំបូង
ខេត្តសៀមរាប និងចៅក្រមស៊ើបសួរបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយយកចិត្តទុកដាក់ខ្ពស់តាមនីតិវិធី ហេតុនេះ
ការចោទប្រកាន់ថា លោក គង់ មង្គល បានសមគំនិតគ្នាជាមួយលោក ក្ដោប រ៉ន និងលោក គង់ ប៊ីប ដើម្បីយកប្រាក់ចំនួន ៥០.០០០ដុល្លារ ឲ្យលោកក្រឡាបញ្ជី អ៊ូ ផន ដើម្បីយកបន្តទៅឲ្យលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម
សាលាដំបូងខេត្តសៀមរាប និងលោកងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប ដើម្បីតម្កល់រឿងទុកឥតចាត់ការ
លើសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នោះ គឺមិនពិតដូចការចោទប្រកាន់ទេ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា “ដូចនេះ សូមលោកកុំគប្បីយល់ខុសថា តុលាការមិនមានចំណាត់ការអ្វីសោះ ហើយអ្វីដែលលោកចោទប្រកាន់ទៅតុលាការថា បានយកប្រាក់ដើម្បីតម្កល់រឿងទុកឥតចាត់ការនោះ គឺមិនមានតម្រុយអ្វីទេ សូមលោកបន្តនីតិវិធីតាមផ្លូវតុលាការបន្តទៀត៕