ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យភ្លើងប្រច័ណ្ឌ ឃាតករ មិនស្គាល់មុខ ចាប់កម្មការិនីម្នាក់ អារកសម្លាប់ទាំងព្រឹក នៅក្នុងរោងចក្រ TY

64


ខេត្តស្វាយរៀង ៖ កម្មការិនីម្នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រ ​T​Y ត្រូវបានឃាតករមិនស្គាល់មុខ លួចចាប់​អារកសម្លាប់យ៉ាងព្រៃផ្សៃនៅ​ក្នុង​រោ​ងចក្រ ដែលស្ថិតនៅចំណុច ភូ​មិ​ដើមពោ​ធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។​ ហេតុកា​រណ៍នេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ ​៦​ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ2019។

ប្រភពពីសមត្ថកិច្ចបានដឹងថា ជនរងគ្រោះមាន​ឈ្មោះ​ ឃឹម ភីសា អាយុ ២៥ឆ្នាំ រស់នៅភូមិឈើទាល ឃុំ​ឈើទា​ល ​ស្រុកស្វា​យ​ជ្រំ ខេត្តស្វាយរៀ​ង​ បម្រើការងារនៅក្នុងរោងចក្រខា​ង​លើមា​ន​តួនា​ទីជា QC ។ ចំណែកបុរសជាជនដៃដល់ កំពុងរត់គេចខ្លួនបាត់។

សម​ត្ថកិ​ច្ចមូ​លដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ​ត្រួតពិ​និត្យ និងធ្វើកោសល្យវិច័យ​ ហើយពេល​នេះ កំពុងដុតដៃដុតជើង​ ​ស្វែងរកឃាតករយក​ម​កផ្ដន្ទាទោសតាមច្បាប់។​

ករណីនេះ ប្រភពខ្លះបានបង្ហើ​ប​ឱ្យដឹ​ងថា សង្ស័យជាផ្ដើមចេញ​ពី​ភ្លើ​ងប្រ​ច័ណ្ឌ ៕

អត្ថបទដែលជាប់ទាក់ទង