ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដង្ហែក្បួនសពសម្តេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវីនឹងត្រូវធ្វើឡើង២លើកជាមួយនិងការដង្ហែក្បួនសាកល្បងនៅថ្ងៃទី២៣ខែវិច្ឆិកានេះ

63

ភ្នំពេញ៖ការដង្ហែក្បួនសពសម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីនឹងត្រូវធ្វើឡើង២លើកជាមួយនិងការដង្ហែក្បួនសាកល្បងនៅថ្ងៃទី២៣ខែវិច្ឆិកានេះហើយនៅថ្ងៃ២៥ខែវិច្ឆិកាឆ្នាំ២០១៩និងមានការរៀបចំពិធីបុណ្យដង្ហែព្រះសពសម្តេចរាជបុត្រីព្រះនរោត្តមបុប្ផាទេវីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជាផ្លូវការដែលប្រារព្ធធ្វើឡើងនៅវេលាម៉ោង០៦និង០០នាទីតទៅ។

  ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរនៅតំបន់ជុំវិញកន្លែងប្រារព្ធពិធីរដ្ឋបាលរាជធានីភ្នំពេញនិងគណៈកម្មាធិការបុណ្យជាតិបានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងការបញ្ចៀសចរាចរជាបណ្តោះអាសន្ននៃពិធីនេះផងដែរ។

   នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩នេះដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថាដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរនៅតំបន់ជុំវិញកន្លែងប្រារព្ធពិធីរដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរតាមតម្រាយផ្លូវប្រារព្ធពិធីដោយចាប់ចេញដំណើរចេញពីវត្តបទុមវតីតាមវិថីឧកញ៉ាស៊ូស្រុនទៅកាន់មហាវិថីព្រះសុរាម្រឹតដល់មហាវិថីព្រះនរោត្តមរង្វង់មូលវិមានឯករាជ្យមហាវិថីព្រះសីហនុមហាវិថីសម្តេចសុធារសរួចឆ្ពោះទៅទីតាំងប្រារព្ធពិធី។

   អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងរាជធានីភ្នំពេញមេត្តាជ្រាបនិងបញ្ចៀសធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះរដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ។

   គួរបញ្ជាក់ថាសម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនិងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈទ្រង់សោយព្រះទិវង្គតនៅប្រទេសថៃកាលពីថ្ងៃចន្ទ៧រោចខែកត្តិកឆ្នាំកុរឯកស័ក.២៥៦៣ត្រូវនឹងថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៨វេលាម៉ោង១២និង៣០នាទីក្នុងព្រះជន្មាយុ៧៧ព្រះវស្សាដោយព្រះរោគាពាធ៕

 

អត្ថបទដែលជាប់ទាក់ទង