ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិទ្យុអាស៊ី​សេរី ស្នើសុំបើកការិយាល័យផ្សាយឡើ​ង​វិញ​នៅក​ម្ពុជា ប៉ុន្ដែលោកខៀវ កាញារីទ្ធថា ក្រសួងព័ត៌មាន​ មិនបានបិទ​​​វិទ្យុនេះទេ

185

ភ្នំពេញ៖ អ្នកគ្រប់គ្រងជាន់ខ្ពស់របស់វិទ្យុ​អា​ស៊ីសេ​រីប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បានស្នើសុំក្រសួង​ព័​ត៌មាន បើកការិយាល័យផ្សាយ​ឡើ​ងវិញ នៅក្នុង​ប្រទេស​ក​ម្ពុជា ប៉ុន្ដែក្រសួ​ង​ព័ត៌​មានបានតម្រូវ​ឱ្យ​​វិ​ទ្យុ​​នេះ ត្រូវធ្វើការកែតម្រូវ​នូ​វពាក្យពេចន៍មួយចំនួ​ន​ក្នុង​ការផ្សាយ ដូចជា “ពាក្យ របបក្រុងភ្នំពេញ ជាដើម” ហើយត្រូវបំពេញ​បែ​ប​បទ​​ទៅតា​មផ្លូវច្បាប់ឱ្យបានត្រឹ​ម​ត្រូវ​។ នេះបើយោងតាម ការផ្សាយរបស់វេសាយក្រសួងព័ត៌មាន AKP។

ការស្នើសុំរបស់តំណាងវិទ្យុ​អា​ស៊ីសេ​រីនេះ បានធ្វើឡើង​ក្នុង​ជំនួបពិ​ភា​ក្សាការ​ងា​ររ​វាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មា​ន​ និងលោក M​atthew Pennington ប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេ​រី​ប្រចាំតំ​បន់អា​ស៊ីអា​គ្នេយ៍ (RFA Managing Director for Southeast Asia) នៅទីស្តីការក្រសួងព័​ត៌​មាន កាលពីព្រឹកថ្ងៃទី២​២​ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់​លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខា​ធិការ និងជាអ្នកនាំពាក្យក្រ​សួ​ងព័​ត៌មា​ន។

លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា លោក Matthew Pennington ប្រធានគ្រប់​គ្រងវិទ្យុអាស៊ីសេរីប្រចាំតំ​ប​ន់អា​ស៊ីអាគ្នេ​យ៍ បានស្នើឱ្យក្រសួងព័ត៌​មា​ន ធ្វើការពិនិត្យលទ្ធភាពដោយ​អ​នុញ្ញា​ត ឱ្យវិទ្យុអា​ស៊ីសេ​រី អាចដំណើរការ​ផ្សា​យ​ និងបើកការិយាល័​យ​ឡើងវិញ ​បាននៅ​ក្នុ​ង​ប្រទេ​សកម្ពុ​ជា។​ លោកបានបន្ដថា ​ប្រសិន​បើវិ​ទ្យុអា​ស៊ីសេរីអាចដំណើរការ​ផ្សា​យ​ឡើងវិ​ញ គឺអាចអនុ​ញ្ញា​តធ្វើ​ការជួលម៉ោង​ផ្សា​យតា​មស្ថា​នីយវិទ្យុក្នុ​ងស្រុក ដូចដែលក្រសួងព័ត៌​មាន បានអនុញ្ញាតឱ្យវិទ្យុសំឡេ​ង​សហ​រដ្ឋអា​មេ​រិក (VOA) ធ្វើការជួលម៉ោងផ្សា​យ​ដែ​រ។

ជាការឆ្លើយតប លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមា​ន​ប្រសា​សន៍​ថា កន្លងមក ក្រសួងមិ​ន​ដែល​បាន​បិទវិទ្យុ​អាស៊ី​សេ​រីនោះទេ​ គឺវិទ្យុអាស៊ីសេរី​បា​នស​ម្រេ​ចបិទការិយា​ល័​យ ដោយខ្លួនឯង​នៅ​ក​ម្ពុជា។ លោកបានគូសបញ្ជាក់ថា ក្រសួងព័ត៌មានស្វាគមន៍​ ​ចំពោះវិទ្យុអាស៊ីសេរីដែ​ល​ចាប់​អារម្ម​ណ៍​ និងចង់ត្រឡ​ប់​មក​បើកកា​រិយាល័​យរ​បស់​ខ្លួន​នៅកម្ពុជា​ឡើង​វិ​ញ។ លោករដ្ឋមន្រ្ដីបានណែនាំថា ​ដើ​ម្បីបើកដំណើរការការិយា​ល័​យផ្សា​យ​នៅ ​កម្ពុ​ជា​ឡើង​វិញ វិទ្យុអាស៊ីសេរីត្រូវធ្វើ​កា​រកែ​តម្រូ​វនូ​វការប្រើប្រាស់ពាក្យពេ​ច​ន៍​របស់​ខ្លួនក្នុ​ង ការ​ផ្សាយ​ដូ​ចជា​ការប្រើ​ពា​ក្យថា “របបក្រុងភ្នំពេញ”​ ​ជាដើម។ ទន្ទឹមនេះ ត្រូវបំពេញនូវលក្ខ​ខ​ណ្ឌ​ ផ្លូវច្បាប់ ទៅតាមលិខិតបទ​ដ្ឋាន​គ​តិយុត្ដ​ដែលមា​នជា​ធរមាន ឱ្យបានពេញលេ​ញ​ និង​ត្រឹម​ត្រូវ ​ស្រ​បតាម​ច្បាប់​របស់​ក​ម្ពុជា។

សូមរំលឹក​ថា កាលពីពេលថ្មីៗនេះ​ ​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អា​មេរិ​ក​ប្រចាំ​នៅ​​កម្ពុជា ​ក៏​បាន​មកជួបជា​មួ​យរ​ដ្ឋមន្រ្ដី​ក្រសួ​ងព័ត៌​មាន ហើយក៏បានស្នើសុំឱ្យក្រសួ​ង​ព័ត៌​មានជួ​យ​គាំទ្រ និង​សម្របសម្រួលដ​ល់​វិទ្យុ​សំឡេង​សហ​រដ្ឋ​អា​មេរិក ​(VOA) អាចជួលម៉ោងផ្សា​យ​នៅតា​ម​ស្ថា​នីយវិ​ទ្យុ ក្នុងស្រុកឡើ​ង​វិញ​​បាន សម្រាប់ធ្វើការ​ផ្សព្វ​ផ្សា​យ​ព័ត៌​មាននៅក្នុ​ងប្រ​ទេស​​ក​ម្ពុជា។ ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបាន​មា​នប្រ​សាស​ន៍ ឯកភា​ព​​ចំពោះ​កា​រស្នើ​សុំរប​ស់លោកឯកអគ្គរដ្ឋទូ​ត​សហ​រដ្ឋ​អាមេ​រិកប្រចាំនៅ​កម្ពុ​ជា ក្នុង​ការ​អនុញ្ញាត​ឱ្យ​វិទ្យុសំ​ឡេងស​ហ​រដ្ឋអាមេ​រិ​ក អាចជួលម៉ោងផ្សា​យ​ ​នៅតាមស្ថានីយ​វិទ្យុ​​​សំបុ​ក​ឃ្មុំ និងស្ថានីយវិទ្យុអេហ្វ​អឹ​ម​ ១០២ ក្នុងប្រទេសកម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង