ក្រុមគ្រូពេទ្យមនុស្សធម៌វៀតណាម ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឥតគិតថ្លៃ នៅស្រុកកៀនស្វាយ
ខេត្តកណ្តាល៖កាលព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យមនុស្សធម៌បញ្ចាការដ្ឋានយោធាខេត្តប៊ិញយឿង យោធាភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅត្រង់ចំណុចមណ្ឌល៣១៧ជនពិការ ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្ដាល ប្រមាណ២០០នាក់។ នេះបើយោងតាមការបញ្ជាក់ប្រាប់ពីសំណាក់ លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង។
ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោកសុខ ពិសិដ្ឋអភិបាល រងស្រុកកៀនស្វាយ ជាតំណាងលោក
អ៊ូ ឈាង អភិបាលស្រុក
លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់ មកទទួលការពិនិត្យព្យាបាលជំងឺទូទៅដោយឥតគិតថ្ងៃ។
នាឱកាសនោះលោកសុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ ក៏បានថ្លែងថា រដ្ឋបាលស្រុកកៀនស្វាយ ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដោយបានទទួលប្រតិភូក្រុមគ្រូពេទ្យមនុស្សធម៌បញ្ជាការដ្ឋានយោធាខេត្តប៊ិញ យឿងយោធាភូមិភាគទី០៧ នៃកងទ័ពប្រជាជនវៀតណាម ដោយបានអញ្ជើញមកពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាជនដោយឥតគិតថ្លៃ និងបានផ្ដល់ថ្នាំពេទ្យព្រមទាំងឧបត្ថម្ភ អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកកៀនស្វាយ ជាច្រើនរយនាក់ផងដែរ។
លោកអភិបាលរងស្រុកកៀនស្វាយ សុខ ពិសិដ្ឋ បានបន្តថា: ក្នុងនាមរដ្ឋបាលស្រុកកៀនស្វាយ ដោយសូមថ្លៃងនូវការគោរពនិងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានក្រុមគ្រូពេទ្យមនុស្សធម៌បញ្ជាការដ្ឋានយោធាខេត្តប៊ិញ យឿង និងប្រតិភូអមដំណើរទាំងអស់ ដែលបានចំណាយពេលវេលាដ៌មានតម្លៃ ដោយអញ្ជើញមកនិងពិនិត្យព្យាបាលជំងឺ ជូនប្រជាជនដោយឥតគិតថ្លៃ ហើយក៏បានញ៉ាំងឱ្យបរិយាកាសនាពេលនេះ មានភាពរីករាយស្និទ្ធស្នាល និងមានអន្ថន័យធំធេងបំផុត។
លោកអភិបាល រងស្រុក ក៏បានបន្តទៀតថា នេះសបញ្ចាក់ឱ្យឃើញច្បាស់ថា ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ចំណងសាមគ្គីភាព មិត្តភាពនិងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ គឺកម្ពុជា-វៀតណាម នៅតែរឹងមាំស្ថិតស្ថិរ
ដ៏យូរអង្វែង និងបានបង្ហាញកាន់តែឃើញច្បាស់ វប្បធម៌ចែករំលែកនូវធន
ធានដ៏មានតម្លៃ
សណ្តានចិត្តស្រឡាញ់រាប់អានគ្នា ចំពោះប្រជាជនកម្ពុជា ទោះបីមិត្តកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៅឡើយក្តី និង
សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យបញ្ជាការដ្ឋានយោធាខេត្តប៊ិញយឿង ដែលបានអញ្ជើញមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកកៀនស្វាយនាថ្ងៃនេះ៕