ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេ​នគ​របា​លខេ​ត្តកោះ​កុង រកមិនឃើញកំ​ហុ​សរប​ស់លោ​កខាំ វង្ស មេប៉ុស្តិ៍នគរបាលឃុំស្រែអំបិ​ល ករណីចោទថា យកលុ​យក្មេ​ងជ​ក់គ្រឿង​ញៀន

70

កោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា តាមការចុះផ្សាយរបស់សារព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក ដែលរិះគន់លោកខាំ វង្ស មេប៉ុស្តិ៍នគរបាលឃុំស្រែអំបិល ត្រូវបានប្រជាពលរដ្ឋរិះគន់ថាបានយកលុយក្មេងជក់គ្រឿងញៀន។
លោកឧត្តមសេនីយ៍ត្រី គង់ យ៉ាង ដែលជាប្រធានក្រុមការងារចុះស្រាវជ្រាវស៊ើបអង្កេត បានអះអាង ក្នុងរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងថា ដូចខ្លឹមសារដែលបានចុះផ្សាយរបស់សារព័ត៌មាន ក្រុមការងារយើងខ្ញុំរកមិនឃើញនូវកំហុសឆ្គង ឬភស្តុតាងជាក់លាក់ណាមួយ ដើម្បីធ្វើការដាក់បន្ទុកដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ឈ្មោះ ខាំ វង្ស នោះឡើយ។

ស្នងការដ្ឋាននគរបាលខេត្តកោះកុង សូមសំដែងនូវការអរគុណ ដែលបានផ្តល់ព័ត៌មាន ទាំងក្រុមសារព័ត៌មាន និងគេហទំព័រមួយចំនួន​ ដែលបានផ្តល់ព័ត៌មាន​ ចំពោះអំពើអសកម្មរបស់មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិល នៃ​អធិការដ្ឋាននគរបាល​ស្រុក​ស្រែ​អំ​បិ​ល​ ពាក់ពន្ធ័ករណីរឿងនេះ ស្នងការដ្ឋានបានដំណើការតាមនីតិវិធី​ប្រកបដោយតម្លាភាព​ហើ​យ​ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ភាគីទាំងពីរ​ (ទាំងជនរងគ្រោះ​ ទាំងមន្រ្តីដែលត្រូវចោទ) ដោយបានចាត់តាំងក្រុមការងាររបស់ ស្នងការដ្ឋាន ធ្វើការស្រាវជ្រាវ សើបអង្កេតបន្ថែមអង្គភាពស្នងការដ្ឋាន ក៏​ សូមទទួលស្វាគមន៍យ៉ាងកក់ក្តៅ​ ចំពោះរាល់ព័ត៌មាន​ ដែលពាក់ព័ន្ធនូវអំពើអសកម្ម របស់មន្រ្តីនគរបាល នៃស្នងការដ្ឋាន​នគរបាលខេត្តកោះកុង ។

សូមបញ្ជាក់ថា ព្រោះតែ​ផ​លប្រយោជ​ន៍ផ្ទា​ល់ខ្លួ​ន នាយប៉ុស្តិ៍នគរបាល ឈ្មោះ ខាំ វង្ស លែងគិតពីគោលកា​រ​ណ៍ច្បា​ប់ ​ទាំង៩ចំណុច ​(ភូមិ ឃុំ មានសុវត្ថិភាព) ។មិនត្រឹមតែពុំបានអ​នុ​វត្តន៍​ច្បាប់​ប៉ុ​ណ្ណោះទេ នាយប៉ុស្តិ៍នគរបា​ល​មួយរូ​ប​នេះ ថែមទាំងព្រហើនហ៊ា​ន​ប្រព្រឹ​ត្តបទ​ល្មើ​សទទួលសំណូកពីក្រុ​ម​ក្មេ​ងស្ទាវ សេព គ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ចរបស់​ខ្លួ​នទៀត​។​
អំពើដ៏សែនលាមកនេះត្រូវបា​ន​ មហាជន រិះគន់​និង​ខ្ពើមរ​អើមយ៉ា​ងខ្លាំង​ចំពោះ ​លោក ខាំ វង្ស ដែលខ្លួនជាសមត្ថកិច្ចអនុវត្តន៍​ច្បា​ប់។​

បើតាមប្រភពព័ត៌មានពីប្រ​ជា​ពល​រដ្ឋ សូមមិន បញ្ចេញឈ្មោះបានអោយសា​ព័​ត៌មា​នយើ​ងដឹ​ងថា លោក ខាំ វង្ស គឺជា មេប៉ុស្តិ៍ ដុះស្លែមួយរូប ប្រ​ចាំ ​ស្រុក ស្រែអំបិល។​
​ប្រភពដដែលបានឲ្យដឹ​ង​​ទៀតថា លោក ខាំ វង្ស បានបើកដៃ ឲ្យក្រុមក្មេងស្ទាវប្រព្រឹត្តបទល្មើសយ៉ាង​ច្រើ​នករ​ណី​ ដូចជា​ ៖​(ជក់​និង​ជួញ ដូរ សារធាតុញៀន​ ​ និង បទល្មើស​ផ្សេ​ង​ៗទៀ​ត) ។ ការបើកដៃឲ្យក្រុ​​មក្មេងស្ទាវប្រព្រឹត្តបទល្មើសខា​ង​លើ ​លោក ខាំ វង្ស ទទួល​បា​នលាភ​ស​ក្ការៈ ប្រចាំខែពីក្រុមក្មេ​ង​ស្ទាវ​ ក្នុង​ម្នាក់​២០០ដុល្លារទៅ៣០០ដុល្លារ តាមមុខ សញ្ញា ។ បើអ្នក ណាមិន បានបង់លុយឲ្យ​ ​មេប៉ុស្តិ៍​រូបនេះ​ទេ នោះលោក ខាំ វង្ស គំរាមថា (អញនឹងចាប់ពួកអែង​ដា​ក់គុក)។

បើតាមការសង្កេតឃើញ​រ​បស់ប្រ​ជាព​លរដ្ឋ ទូទៅក្នុងស្រុក​ស្រែ​អំបិ​ល បានឲ្យដឹងប​ន្ថែមទៀ​ត​ថា អំពើអាក្រក់រប​ស់​លោកនា​យប៉ុ​ស្តិ៍ម្នា​ក់នេះ មិនមែនមានត្រឹម​តែ​ប៉ុណ្ណឹ​ងនោះទេ​ អ្វីដែល​គួ​រឲ្យហួសចិ​ត្តនោះ​គឺ រាល់ពេលគេ អញ្ជើញ ទៅកម្មវិធីបុ​ណ្យ​ កា​រ ផ្សេងៗ លោក ខាំ វង្ស តែងតែ ដើរទៅ សុំលុយ ក្មេងស្ទាវ ដែលប្រព្រឹត្ត បទល្មើសនោះ ដើម្បី​ ​យក​លុយ មកចងដៃចូលរួម​ ​ក្នុងពិធីនោះ ដោយគ្មានគិតពីកេរ្តិ៍ខ្មាស ឬមុខ​មា​ត់រ​បស់​ខ្លួនឡើយ។ ទំនៀមទំលាប់នេះគឺជាប្រ​ណី​ រ​បស់ លោ​ក​ ខាំ វង្ស។

តាមប្រភព ព័ត៌មាន​ ​ពីមិត្ត​ភក្ដិជិ​តស្និទ្ធ របស់ ឈ្មោះ ប៊ូ ងែត ដែល ត្រូវជាកូន ប្រុស របស់ លោក នឹម សុវណ្ណនី ហៅ ប៊ូ មាន​មុខងា​រ​ជា អធិការរង ស្រុកស្រែអំបិលបា​ន​ឲ្យដឹងថា​ កាលពី ឈ្មោះ ប៊ូ ងែត រស់នៅស្រុកស្រែអំបិល ​លោ​កខាំ​ វង្ស ជា មេប៉ុស្តិ៍ រូបនេះ បានជំរិត​ទា​លុយ​ ពីឈ្មោះ ប៊ូ ងែត ទិញ ម៉ូតូ១គ្រឿង ដើម្បី ជាការដោះដូរ ក្នុងបទជួញដូរ គ្រឿង​ញៀន​ ពី​ឈ្មោះ ​ប៊ូ ងែត នេះ។ ដោយឡែកឈ្មោះ ប៊ូ ងែតភេទប្រុសមាន​ ​អាយុ ២៧ឆ្នាំ នេះ បច្ចុប្បន្នត្រូវបានសមត្ថ​កិ​ច្ចចាប់​ឃុំខ្លួននៅ​ភ្នំពេញ​ និងផ្តន្ទាទោសជា​ប់​ពន្ធធ​នាគា​រនៅព្រៃស ពីបទជួញដូរ​គ្រឿ​ងញៀន​។​

ប្រភពព័ត៌មានពីប្រជាពលរ​ដ្ឋ​ នៅក្នុងមូលដ្ឋា​ន​ស្រុ​កស្រែអំបិ​ល បាននិយាយតៗគ្នា​ថា​ តាំងពី លោក ខាំ វង្ស រូបនេះ ឡើងធ្វើជា នាយប៉ុស្តិ៍នគរបា​ល ​ជាយូរ​ឆ្នាំម​កហើ​យ ប្រជាពលរដ្ឋពុំដែ​ល​ឃើញ ចាប់ឬឃាត់ខ្លួន បានក្រុមអ្នកសេព​និ​ង អ្ន​កចែកចាយថ្នាំ​ ញៀន បានម្នាក់នោះទេ បែរជាមានសម​ត្ថ​កិច្ច​មកពីស្រុកបូទុម​សាគ​រ បានមកចុះចាប់ ជនសង្ស័យជួញដូ​រគ្រឿង​ញៀន​ ​នៅស្រុកស្រែ​អំបិល​នេះទៅវិ​ញ។

ចំណែកលោក ឈ្មោះ កែវ ប៊ូ រី ហៅ វែង ទើប តែកាន់ តំណែង ជាអធិការស្ដីទី បន្ទាប់ពីលោក អធិការ ម៉ា ទី គាត់់មានជំងឺ លោក បានប្រាប់សាព័ត៌មានយើងថា គា​ត់​ បានឮពលរដ្ឋ​ និយាយ ដែរថាឈ្មោះ ខាំ វង្សនេះ មានរឿងរ៉ាវ ពាក់ព័ន្ធ បទ​ល្មើស​ផ្សេងៗ​ជាច្រើន​ដែរ តាំងពីគាត់ មិនទាន់ ជាអធិការ ស្ដីទីឯណោះ។តែរឿងខ្ញុំមិន អាច​និយា​យបាន​ទេ​ ទុកឲ្យថ្នាក់លើដោះស្រាយទៅចុះ ​ពី​ព្រោះអា​គាត់​នេះគ្មាន​នរណា និយាយវា ស្ដាប់ទេ​ ពីព្រោះ គេមាន​ខ្សែធំ​។

ពាក់ព័ន្ធ រឿងរ៉ាវ ប​ទល្មើស​ខាងលើ​ប្រជា​ពលរដ្ឋតាមមូលដ្ឋានក្នុងស្រុក​ស្រែ​អំបិ​លស្នើឲ្យ លោក សំ ឃិត វៀន ស្នងការនគរបា​លខេ​ត្តកោះ​កុង ដែលល្បីល្បាញថា​ ​ជាស្នង​ការ មានគោលជំហម៉ឺ​ង​ម៉ាត់​ និងការងារ បង្រ្កាបប​ទ​ល្មើស ​តើគិតយ៉ាងដូចម្តេច នៅ​ពេ​លដែលកូនចៅខ្លួន បានប្រព្រឹត្តខុស ផ្ទុយពីច្បាប់ ដូចជា លោក ខាំ វង្សនេះ។

ប្រជាពលរដ្ឋស​ង្ឃឹមថា លោក ស្នងការ មានវិធានការ ច្បាប់ចំពោះ មេប៉ុស្តិ៍ រូបនេះ បើមិន ដូច្នេះទេ មុខមាត់ ថ្នាក់ដឹកនាំ នឹងធ្លាក់ដល់កម្រិតសូន្យជាក់ជាមិន​ខា​នឡើយ​ ដោយសារតែមេប៉ុស្តិ៍ ​ឈ្មោះ​ ខាំ វង្ស តែម្នាក់នេះ ៕

អត្ថបទដែលជាប់ទាក់ទង