ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើតក្រុម​ប្រឆាំ​ងប​ទល្មើស ទៅលើកុមារ​ ​តាមប​ណ្តាញ​អ៊ីនធឺ​ណិ​​ត

63

ភ្នំពេញ៖ អង្គភាពការពារកុមារ (Child Protection Unit) នៅថ្ងៃទី២៣ខែវិច្ឆិកានេះ បានប្រកាសថា អនុញ្ញាតជាផ្លូវការ ពីអគ្គស្នងការនគរបាលជាតិ​ អង្គភាពការពារកុមារ បានបង្កើតឡើងក្រុមប្រឆាំងបទល្មើស ទៅលើកុមារ​តាមបណ្តាញអ៊ីនធឺណិ​ត (ICAC) ដែលនេះ ជាការ​ព្រមាន​សម្រាប់​ជនណា ដែលប៉ុនប៉ងប្រព្រឹត្តប​ទ​លើ្មស ​ទៅលើកុ​មារ តាមបណ្តាញអ៊ីនធឺណិត។

លោក James McCabe នាយកប្រតិបត្តិការ អង្គភាពការពារកុមារ បានថ្លែងថា CPU ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលជា​តិ​ក​ម្ពុជា មានភា​ពរំ​ភើប និងមានមោទន​ភាព ប្រ​កា​សអំ​ពីការបង្កើតឡើងនូវក្រុ​ម​កម្លាំ​ង​​កា​រ​ងា​​រ​ចម្រុះ JUNO ដែលជាក្រុម​ប្រឆាំ​ង​បទល្មើស​ ​ទៅ​លើ​​កុមារ​តាមបណ្តាញអ៊ីនធឺ​ណិ​ត ​ហៅខ្លីថា ‘ICAC’។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជា​តិ​ បានអនុញ្ញាត​ជា​ផ្លូវ​ការ ក្នុងការបង្កើតឡើង​ក្រុ​ម ICAC កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩​។​ ប្រតិបត្តិការរប​ស់​ក្រុមនេះ នឹងចាប់ផ្តើម​ដំ​ណើរការភ្លាមៗ។​

យើងសូមផ្តល់ការ​សរសើរ ជូនរាជរដ្ឋាភិបាលកម្ពុជា និងនគរបាលជាតិកម្ពុជា ដែលបានប្តេជ្ញាប្រឆាំង, ស្វែងរក, និងទប់ស្កាត់គ្រប់បទលើ្មសទៅលើកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសទៅលើកុមារតាមបណ្តាញអ៊ីនធឺណិតគឺជាបញ្ហាដែលមាននៅជុំវិញពិភពលោក ឯប្រទេសកម្ពុជាកំពុងតែប្រឹងប្រែងដើម្បីទប់ស្កាត់បទល្មើសទាំងនេះមិនអោយកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក James McCabe បានថ្លែងថា “យើងនៅកំពុងតែអភិ​វ​ឌ្ឍ ICAC នៅឡើយ ដើម្បីស្វែងរក​​នីតិវិធីប្រសើ​របំ​ផុត ក្នុងការប្រមូល​ភស្តុតាង ប៉ុន្តែយើងមានភា​ព​រីក​រាយ និងមោទន​ភាពយ៉ា​ង​ខ្លាំង ក្នុងកិច្ចសហប្រតិប​ត្តិ​ការដ៏​សំ​ខាន់​មួ​យនេះ “៕

អត្ថបទដែលជាប់ទាក់ទង