ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រូវបន្តជំរុញ និងយកចិ​ត្ត​ទុក​ដាក់​គិត​គូ​រអំពី​ផ​ល​ប្រយោជន៍ និងលើកតម្កើងជីវភាពរ​ស់​នៅ​រប​ស់ប​ង​ប្អូន​ជន​មា​នពិ​កា​រភាព ឲ្យបានសមរម្យស្រប តាមសេ​ដ្ឋ​កិច្ច​ជា​តិ

184

ភ្នំពេញ៖ រាជ​រដ្ឋាភិ​បា​លកម្ពុជា បានចំណាយថវិការដ្ឋយ៉ាងច្រើ​ន​សន្ធឹ​កស​ន្ធាប់ ដើម្បីលើកស្ទួយវិស័យពិការភា​ព​នៅ
កម្ពុជាសំដៅជួយ​ដ​ល់ជ​នមានពិ​កា​រភាព និងក្រុមគ្រួសា​រ ឱ្យទទួលបានគុណភាពជីវិត​ល្អ​ប្រ​សើរ គ្មានការរើសអើង
ទទួ​លបាន​សេវា​ស​ង្គម និងសេវាសាធារណៈប្រកបដោយ​គុ​ណ​ភាព រួមទាំងជំរុញឱ្យជនមានពិការភា​ព​បាន​ចូលរួម
គ្រប់សកម្មភាពក្នុង​ស​ង្គម ទាំងការទៅចុះឈ្មោះបោះឆ្នោត និ​ងឈរឈ្មោះជាបេក្ខជ​ន​ឱ្យគេបោះ​ឆ្នោត ការទទួលបាន
ការគោរពសិទ្ធិនិង​សេ​ចក្តីថ្លៃ​ថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូលកា​រ​ងារ​ពិ​ការភា​ពក្នុង​គ្រប់វិស័យ តាមរយៈការកែ
សម្រួលនិងរៀ​ប​ចំលិ​ខិតបទ​ដ្ឋា​នគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាព​ទៅ​គ្រប់​ក្រសួ​ង ស្ថាប័ន
រដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ​ ​វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់​ការ​អ​ភិវឌ្ឍ
ប្រកបដោយចីរភាពសម្រា​ប់​ជន​មានពិ​ការភា​ពគ្រ​ប់រូ​បនៅ​កម្ពុ​ជា។

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុ​ន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ប្រ​ធា​នកិត្តិ​យស​ក្រុមប្រឹក្សាសកម្មភាពជនពិការ​
​ក្នុងឱកាសសន្និបាតបូកសរុប​កា​រអ​នុវ​ត្តផែន​ការ​យុទ្ធសា​ស្ត្រជាតិ​ស្តីពី​ពិការភាព
២០១៤-២០១៨ និងប្រកាសដាក់ឱ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​ផែ​នការយុទ្ធសាស្ត្រជាតិ
ស្តី​ពី​ពិការភាព២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភា​ព​កម្ពុ​ជាលើក​ទី២១
និងទិវាជនមានពិការភាព​អ​ន្ត​រជាតិ​លើកទី៣៧ ថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០១៩។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ​គោ​លន​យោបាយ​អ​ភិវឌ្ឍជាតិ ដោយបន្តប្តេជ្ញាថែរក្សា​ស​ន្តិ​ភាព
ស្ថិរភាពនយោបា​យ​ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ចដោយឈរ​លើ​មូល​ដ្ឋាន​ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី​
​ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស​។​ សិទ្ធិរបស់ជនមានពិការ​ភា​ពក៏​ត្រូវបា​នកា​រពា​រដោ​យច្បា​ប់​ជាតិ និងអ​ន្ត​រជាតិ ក្នុងគោលបំណងការពារសិទ្ធិ​សេ​រីភា​ព ការពារផលប្រយោ​ជ​ន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ការរើ​ស​អើង
ចំពោះជនមានពិកា​រភា​ព ដើម្បីធានាដល់សិទ្ធិស្មើភាពគ្នានៃស​ក​ម្ម​ភាព​ក្នុង​សង្គម​រវា​ងជនមា​ន​ពិការ​ភាពនិងមិនមាន
ពិកា​រភាព។

ទន្ទឹមនឹងនេះ សុខុមាលភាពរបស់ជនមានពិការ​ភា​ព ក៏ត្រូវបានយកចិត្តទុកដាក់​ពី​គ្រ​ប់មជ្ឈដ្ឋាន ស្របតាម
កាលានុវត្តភាពនៃការអភិវឌ្ឍ​រី​កចម្រើ​នរប​ស់ប្រ​ទេ​សជាតិ។ ជនមានពិការភាព ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើ​ស​រើ​ស
ឱ្យចូលបម្រើការងារនៅក្នុង​ក្រ​សួ​ង ស្ថាប័នរដ្ឋចំនួន៤០ ដោយគិតក្នុងឆ្នាំ២០​១​៨នេះ ជនមានពិការភាពបាន​ចូ​ល
បម្រើការងារសរុបចំ​នួ​ន២ ៨៦០នាក់ ស្រ្តីមានពិការភាពចំនួន​៧​៨​៩នាក់ ក្នុងនោះពិការកម្រិតធ្ងន់​មា​ន​ចំនួន
១ ៥៥៧នាក់ ដែលក្នុងម្នាក់គិតស្មើនឹង​ចំ​នួ​ន២នាក់ មានចំនួនសរុប៤ ៤១៧នាក់ ស្មើនឹង១,៩៥ភាគរយ ហើយ
បច្ចុប្បន្នគ្រប់ក្រសួង ​ស្ថា​ប័នរដ្ឋកំពុងជ្រើសរើស​ឱ្យ​គ្រប់​តាម​អត្រា​កំណ​ត់​ចំនួ​ន២ភាគរយ នៅក្នុងឆ្នាំ២០១៩។ ដោយ
ឡែកនៅវិស័យឯ​ក​ជន​ចំ​នួន​១០២​អង្គភាព ដែលបានចុះបញ្ជី បានជ្រើសរើសនិយោជិកមានពិកា​រ​ភាព​សរុ​ប​ចំនួន
៣ ៧៩២នាក់ ស្មើ២,៩៤ភាគរយ ក្នុងនោះមានស្រ្តីមានពិការភា​ព​ចំ​នួ​ន២ ១៦២នាក់។

ជនមានពិការភាពក្រីក្រនៅតាមសហគមន៍​ចំ​នួ​ន១១ ៦២៨នាក់ បានទទួលនូវផលប្រយោជន៍​តា​ម​រយៈ​ការ
អនុវត្តការ​ផ្ត​ល់រ​ប​បគោលន​យោ​បាយ ដើម្បីចូលរួមចំណែកអនុវត្តផែនកា​រ​យុទ្ធ​សាស្រ្ត​និងគោ​ល​នយោ​បាយ​​ជាតិ
នានាទាក់ទិននឹងការ​កា​ត់ប​ន្ថយ​ភា​ពក្រី​ក្រ។ ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុ​ជា​បាន​ផ្ដ​ល់ក​ម្មសិ​ទ្ធិដី​ធ្លីនិ​ងបា​នកសាង
លំនៅឋានជូនជន​មា​នពិ​ការ​ភាព​តាកែ​ន​កោះស្លា តំបន់អភិវឌ្ឍជនមានពិការ​ភា​ពខេ​ត្ត​កំ​ពត៣១៧ នៅស្រុកគូលែន
ខេត្តសៀមរាប ​និ​ងនៅ​ភ្នំ​ឆ័ត្រ ខេត្តបន្ទាយមាន​ជ័​យ។ យើងក៏បានផ្តល់សេវាស្តារល​ទ្ធ​ភាព​ពល​កម្ម​នៅតា​ម​សហ​គមន៍
និងគាំទ្រ ជនមានពិការភាពចងក្រ​ង​ក្រុ​មជួ​យខ្លួនឯង ចងក្រងអង្គការជនមា​ន​ពិ​ការ​ភាព​ថ្នា​ក់ឃុំ ស្រុក ខេត្ត ក្នុង
ទិសដៅឱ្យជនមានពិការភាព​អា​ចជួ​យគ្នា​ទៅវិ​ញទៅ​មក និងរៀបចំផែនការបញ្ហាវិស័យ​ពិ​ការ​ភាពជាមួយ​អា​ជ្ញា​ធរ
មូលដ្ឋានថ្នាក់​ឃុំ​/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ និងរាជធានី ខេត្ត ជាពិសេសចូលរួមចំ​ណែ​កជួ​យ​ដល់ជ​ន​មាន​ពិ​ការ
ភាពក្រីក្រ ក្នុងការលើក​ក​ម្ព​ស់ជីវ​ភាព​រស់​នៅរ​បស់ជ​នមា​ន​ពិកា​រភាពប្រកបដោយឯករាជ្យ ​ស្មើ​ភាព ស្មើសិទ្ធិ និង
សេចក្តីថ្លៃថ្នូរ។ រហូ​ត​មក​ដល់​បច្ចុប្បន្ន ជនមានពិការភាពបានបង្កើ​ត​ក្រុម​ជួយ​ខ្លួន​ឯងចំ​នួន ១ ៩៥០ក្រុម អង្គការជនមាន
ពិការភាពប្រមាណ៧០ ​ជ​នមានពិការភាពប្រមាណចំនួ​ន​២​៨​០​០០​នាក់ក្នុងមួយឆ្នាំ បានទទួលការផ្តល់សេវាស្តា​រ​ល​ទ្ធភា​ព
​ពលកម្មកាយសម្បទា​ ​និងជនមានពិការភាពចំ​នួ​ន​២៤៧នាក់ បានទទួលការបណ្តុះបណ្តាលវិ​ជ្ជា​ជី​វៈនិ​ងមុ​ខរ​បរក្នុង
ឆ្នាំ២០១៩។ ជន​មា​នពិការភាពក្រីក្រនៅតាមសហគ​ម​ន៍​បា​ននិងកំពុងទទួលផលប្រយោជន៍ជា​ច្រើ​នដូ​ច​ជា ការពិនិត្យ
ព្យាបាលនិងការថែទាំសុ​ខ​ភាព ការទទួលសេវាស្តារលទ្ធភាព​ព​លក​ម្ម ថ្លៃអាហារហូបចុក​ ​សោហ៊ុយធ្វើដំណើរ​ ​ការ
ស្នាក់នៅដោយឥតគិ​ត​ថ្លៃ ដែលបានអនុវត្តនៅខេ​ត្ត​ប៉ៃ​លិន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និង
ខេត្តស្វាយ​រៀ​ង ដើ​ម្បីចូលរួមចំណែកអនុវត្តគោលនយោ​បា​យជា​តិ​គាំពារ​សង្គម ផែនការយុទ្ធសាស្ត្រ​ជា​តិ និង
គោលនយោបាយជាតិនា​នា​ដែល​ទាក់​ទ​ងនឹ​ងកា​រកា​ត់ប​ន្ថយភាពក្រីក្រ។ យើងក៏បានរៀបចំបង្កើតឱ្យ​មា​ន​អក្ស​រប្រៃ​យ៍
(អក្សរស្ទាប) ​សម្រាប់​ជនពិ​កា​រភ្នែក និងភាសាសញ្ញាសម្រាប់​ម​នុ​ស្សគថ្លង់ ដោយបានដាក់បញ្ចូ​ល​ទៅក្នុ​ងក​ម្ម​វិធី​អ​ប់រំ
និងព័ត៌មានវិទ្យា ​ព្រ​មទាំងបានបកប្រែជាភា​សា​ស​ញ្ញានៅ​តាម​ស្ថានីយ៍​ទូរ​ទស្សន៍នានា ដើម្បីផ្តល់ឱកាសឱ្យជ​ន​មា​ន
ពិការភាពទទួលបា​ន​ព័ត៌មា​នយ៉ា​ងទូលំ​ទូ​លាយ។

សម្តេចតេជោ បានថ្លែងថា ក្នុងស្មារតីនេះ ដើម្បីចូលរួមពិធីប្រកាសឱ្យប្រើប្រាស់ជា​ផ្លូ​វ​ការផែ​នកា​រយុ​ទ្ធសាស្ត្រជា​តិស្តី​ពី​ពិការភាព
២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការ​ភា​ព​កម្ពុជា​លើក​ទី២១ និងអន្តរជាតិលើកទី៣​៧​ ឆ្នាំ២០១៨នេះ ខ្ញុំព្រះករុណា ខ្ញុំសូមធ្វើការអំពាវនាវដូចតទៅ៖

ទី១៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រ​ប់​លំ​ដាប់ថ្នាក់ ត្រូវយកផែនការ​យុ​ទ្ធសា​ស្ត្រ​ជា​តិ ស្តីពីពិការភាព ២០១៩-២០២៣ ទៅអនុវ​ត្ត​ប្រកប​ដោយប្រ​សិទ្ធ​ភាព និងស័ក្តិសិទ្ធិភា​ព​ ដោយរៀបចំផែនការសកម្ម​ភា​ព និងកញ្ចប់ថវិកាប្រចាំ​ឆ្នាំ​ តាមវិស័យរប​ស់​ក្រសួង ស្ថាប័ន អង្គភាពនីមួយ​ៗ។

ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិ​ច្ច​គ្រប់លំ​ដា​ប់ថ្នាក់ ត្រូវបន្តពង្រឹងពង្រីកវិធា​ន​ការ​ទប់ស្កា​ត់ពិកា​រភាព ឲ្យកាន់តែមានប្រ​សិ​ទ្ធភាព ថែមទៀត។ ត្រូវបន្តថែរក្សាសន្តិភា​ព​ ស្ថិរភាព និងជំរុញការអភិវ​ឌ្ឍ​សេ​ដ្ឋកិ​ច្ច កាត់បន្ថយភាព​ងា​យរ​ងគ្រោះក្នុ​ង​សង្គម ទប់ស្កាត់អំពើ​ហិ​ង្សា គ្រោះថ្នាក់ចរា​ច​រណ៍ គ្រោះថ្នាក់ការងារ ពង្រឹងប្រព័ន្ធសុខាភិបាល​ ​ការដោះមីន និងកាកសំណល់ជាតិផ្ទុះ​ស​ល់ពី​ស​ង្គ្រាម និងពង្រឹងនូវសេវា​ស្ដា​រ លទ្ធភាពពលកម្ម ការ​អ​ប់​រំ ផ្សព្វផ្សាយការបង្ការ​ពិ​ការ​ភាព​ឲ្យបា​ន​ទូលំ​ទូលាយ និងគ្រប់ជ្រុងជ្រោយ​។​

ទី៣៖ ត្រូវពង្រឹងពង្រីកស្មា​រ​តី​ម្ចាស់ការ របស់ជនមាន​ពិ​កា​រភាព​ផ្ទាល់ ជាកត្តាគន្លឹះ នៃការងារអភិ​វ​ឌ្ឍ​ន៍ប្រ​កបដោ​យ​ចី​រភាព។ ក្នុងន័យនេះ ខ្ញុំសូមស្នើដល់បងប្អូ​ន​ មានពិការ​ភា​ពទាំ​ងអស់ សូមបន្តពង្រឹងសេចក្តីក្លាហា​ន​ មានសេចក្តីសង្ឃឹម និងជំនឿជឿជាក់លើ​ខ្លួ​ន​ឯ​ង ប្រើប្រាស់សម្បទា​ ​ដែលនៅមានពុះពារជម្នះ​ រាល់ការលំបាក ដើម្បីកសាងជីវភាពរស់នៅដោយ​ឯ​ក​រាជ្យ ម្ចាស់ការ រួមចំណែកក្នុងការអភិវ​ឌ្ឍ​ប្រទេ​សជាតិ​។

ទី៤៖ គ្រប់ក្រសួង ស្ថាប័​ន​រដ្ឋ ត្រូវលើកទឹកចិត្ត ជនមានពិការ​ភា​ព​ដែល​មាន​លក្ខ​ណស​ម្បត្តិ​ និងសមត្ថភាពបំ​ពេ​ញមុ​ខ​ងារ តួនាទីទទួលខុសត្រូវ​ក្នុ​ងមុ​ខ​តំណែង ឲ្យមានសិទ្ធិចូល​ប​ម្រើ​ការងារ ដោយគ្មានការ​រើ​ស​អើង រាប់ទាំង ការបម្រើការងារជា​ម​ន្ត្រី​រា​ជកា​រ កម្មករ និយោជិត ​កូ​នជាង ឬកម្មសិក្សាការីជា​ដើ​ម​។

ទី៥៖ ត្រូវលើកទឹកចិត្តឲ្យមានកា​រ​ចូ​លរួម​ពីផ្នែ​ក​ឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំង​អ​ស់ អនុវត្តដោយស្ម័​គ្រ​ចិ​ត្ត ភ្ញាក់រលឹកនូ​វ​កា​តព្វកិច្ច ជ្រើសរើសជនមានពិកា​រ​​ភាព ឲ្យចូលបម្រើកា​រ​ងារ​​ ​ដូច​មានចែ​ងក្នុ​ងច្បា​ប់​ស្តីពី​កិច្ច​ការពារ និងលើកកម្ពស់សិទ្ធិជនពិ​កា​រ។

ទី៦៖ ក្រុមប្រឹក្សាសកម្មភា​ព​ជ​នពិការ ត្រូវជំរុញការអនុវ​ត្ត​ផែន​កា​រយុ​ទ្ធសា​ស្ត្រ​ជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ដើម្បីជាប្រយោជន៍ដល់សុ​ខុ​មាល​ភាព ដល់បងប្អូន​ពិ​កា​រភាព និងត្រូវដឹកនាំ ចាត់ចែង អនុវត្តអនុសញ្ញាស្តី​ពី​សិ​ទ្ធិជន​ពិ​ការ និងលិខិតបទដ្ឋានអន្តរ​ជា​តិ ពាក់ព័ន្ធពិការភាពជា​មួ​យរ​ក្រ​សួង ស្ថាប័ន ដៃគូអភិវឌ្ឍសង្គមស៊ី​វិ​ល​ឲ្យមា​នស័​ក្តិសិ​ទ្ធិ​ភាព ហើយត្រូវធ្វើរបាយការណ៍​ដា​ក់​ជូន​រាជ​រ​ដ្ឋាភិ​បា​លកម្ពុជា និងអង្គការសហប្រ​ជា​ជាតិ​។

ទី៧៖ ត្រូវបន្តជំរុញ និងយកចិ​ត្ត​ទុក​ដាក់​គិត​គូ​រអំពី​ផ​ល​ប្រយោជន៍ និងលើកតម្កើងជីវភាពរ​ស់​នៅ​រប​ស់ប​ង​ប្អូន​ជន​មា​នពិ​កា​រភាព ឲ្យបានសមរម្យស្រប តាមសេ​ដ្ឋ​កិច្ច​ជា​តិ ​និងត្រូវមានវិធានការចាំបា​ច់​នា​នា ដើម្បីបំផុសលើកទឹកចិត្តព​ល​រ​ដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គកា​រ​ស​ង្គម​ស៊ី​វិលនានា ឲ្យចូលរួមឧបត្ថម្ភជនមានពិកា​រ​ភា​ព ព្រមទាំងត្រូវ​លើ​ក​ទឹ​កចិ​ត្តដល់ ជនដែលមាន​ពិ​កា​រ​ភាព ដែលប្រកបមុខរបរ​ ​អាជី​វកម្ម សិប្បកម្មជាលក្ខណៈ​ឯ​ក​ត្ត​ជន
ឬគ្រសារ ឬសមូហភាព​រ​បស់​ជ​នមា​ន​ពិការភាព តាមរយៈការកាត់ប​ន្ថ​យ​ពន្ធ ការផ្តល់អាទិភាព​ផ្សេ​ង​ៗ ស្របតាមច្បាប់ស្តីពី​កិ​ច្ច​កា​រពា​រ និងលើកកម្ពស់សិទ្ធិ ជនមា​ន​ពិកា​រ​ភា​ព។

ទី៨៖ ត្រូវបន្តរៀបចំកា​រ​ប​ង្កល​ក្ខណៈ​ងាយ​ស្រួ​ល ចេញចូលទីកន្លែង​សា​ធា​រ​ណៈ សម្រាប់ជនមាន​ពិ​កា​រភាព គ្រប់ប្រភេទដូ​ច​ជា៖ ការរៀបចំចំណត យានយ​ន្ត​ពិសេ​ស សម្រាប់ជនមានពិកា​រ​ភាព ការធ្វើជម្រាល ការបំពាក់ ឧបករ​ណ៍​ថ្នាក់​ដៃ​ ទ្វារ បន្ទប់ទឹកជនមា​ន​ពិកា​រ​ភាព ការដាក់ស្លាកសញ្ញានា​នា​ នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវ ថ្នល់ ទីកន្លែងលំហែ​​កាយ មជ្ឈមណ្ឌលវ​ប្ប​ធ​ម៌ កន្លែងលេងកី​ឡា​ កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោ​បា​យ​ដឹក​ជ​ញ្ជូន។ល។

ទី៩៖ ក្រសួងព័ត៌មាន​ ​ត្រូវធ្វើការណែនាំដល់គ្រ​ប់​ស្ថា​នីយ​វិទ្យុ និងទូរទ​ស្ស​ន៍រ​បស់រដ្ឋ និងឯកជន ព្រមទាំងគ្រ​ប់​ប្រ​ព័ន្ធ​សា​រព័​ត៌មាន សូមបន្ដជួយផ្សព្វផ្សាយ ឲ្យ​បា​នទូ​លំទូ​លា​យនូ​វ​ការយ​កចិ​ត្ត​ទុកដាក់ និងលើកកម្ពស់សុខុមាលភា​ព​ជ​នមា​ន​ពិកា​រ​ភាព​នៅ​កម្ពុជា ជាពិសេសត្រូវមានការបក​ប្រែ​ជា​ភាសាស​ញ្ញា និងអក្សររត់នៅតាមប​ណ្ដា​ស្ថា​នីយ​ទូ​រទស្សន៍ ដើម្បីសម្រួលដល់ជនមានពិ​កា​រ​ភាព​ ​ក្នុងការទទួលបា​ន​ព័​ត៌​មាន​ផ្សេ​ងៗ៕

អត្ថបទដែលជាប់ទាក់ទង