មនុស្សបួននាក់បានស្លាប់ និងរាប់សិបនាក់ បានរងរបួស បន្ទាប់ពីការផ្ទុះរថយន្ត នៅក្នុងទីប្រជុំជនស៊ីរី ក្បែរព្រំដែនទួរគី
សារព័ត៌មាន rt.com បានផ្សាយនៅថ្ងៃទី២៣វិច្ឆិកានេះថា យោងតាមរបាយការណ៍ បានរាយការណ៍ថា មនុស្សបួននាក់បានស្លាប់ និងរាប់សិបនាក់ បានរងរបួស បន្ទាប់ពីការផ្ទុះរថយន្ត នៅក្នុងទីប្រជុំជនស៊ីរី ក្បែរព្រំដែនទួរគី។
យោងតាមរបាយការណ៍ បាននិយាយថា រថយន្តមួយគ្រឿង ដែលផ្ទុកដោយគ្រឿងផ្ទុះបានបំផ្ទុះនៅក្នុងទីក្រុង Tell Abyad នៃប្រទេសស៊ីរី ក្បែរព្រំដែនទួរគី ដោយបានសម្លាប់មនុស្ស ៤ នាក់ និងរងរបួស ២៦ នាក់។
រូបថត និងវីដេអូ នៅលើបណ្តាញសង្គម ត្រូវបានគេបង្ហាញពីលទ្ធផល នៃការផ្ទុះ កាលពីថ្ងៃសៅរ៍នេះ៕