ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិ​លេខ​៤​ ចាប់​ពីគីឡូក្រាម ៨០​_១០៧​ គឺ​មានជេីងកប

64

កំពង់ស្ពឺ​ ÷​ ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅតែជាបញ្ហាចម្បង​
ផ្លូវជាតិលេខ​ ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៤-១០​៥​ ចំណោ​ទពេជ្រនិល​លោកយា​យម៉ៅ​ រថយន្ត​៣គ្រឿង​ ជួបជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរង​របួសមនុស្ស​ធ្ងន់​​និង​ស្រាល​ ៩​នាក់​និងខូច​ខាត​ស​ម្ភា​រៈមួយចំនួន។

នៅថ្ងៃសុក្រ​ ទី២២.១១.២០១៩វេលា​ម៉ោង១១.​៥៥នាទី​ មានគ្រោះថ្នាក់ចរាចរណ៍​កើត​ឡើង នៅលើផ្លូវ​ជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រ​១​០​៤_១០៥ ត្រង់ចំណុច​ចំណោទពេជ្រនិល​លោ​ក​យាយម៉ៅ​ ស្ថិត​ក្នុង​ភូមិទី៦ ឃុំត្រែង្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បង្កឡេីងដោយ​រថយន្តម៉ាក នីសាន់​ ពណ៌ត្រេអី ពាក់ផ្លាកលេខ ខេមរភូមិន្ទ​ 3-8311 អ្នកបើកបរ​មិនស្គាល់ឈ្មោះបើកបរពីទិសខាងកើត ឆ្ពោះ​ទៅ​ទិសខាង​លិច លុះមកដល់ចំណុចខាងលើរថយន្ដ​បានរេចង្កូត​ មកឆ្វេងដៃ បានបុកជា​មួយរថយន្ត t​o​yota Highlender ពណ៌ទឹកមាស​ ពាក់ផ្លាក​លេខភ្នំពេញ​ 2AV-1190បើកបរមិនទាន់ស្គាល់​ឈ្មោះ​<រងរបួស​>បើកពីលិចទៅកើត វ៉ារថយន្តឆ្លាម cam​ry ឆ្លាមពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2P-1976 អ្នកបើកបរមិនស្គាល់ឈ្មោះ <រងរបួស​>បេីកស្របទិសគ្នា​។

តាមការបញ្ជាក់​ឲដឹងពីលោក​វរសេនីយ៍​ទោ​ ពៅ​ នឿន​ អធិ​ការ​នគរបាល​ស្រុក​ភ្នំស្រួច​ ទទួល​ផ្នែក​ ចរាចរណ៍​ថារថយន្ត​Nissan​ ខេមរភូមិន្ទ​ គឺបាន​រេ​ចង្កូតចូលមកគន្លងចំណែកផ្លូវអ្នកដំណេីរដូច​គ្នា​ និងបានបង្កហេតុទៅដល់រថយន្ដទី៣​ ដែលរត់​ម​កពីក្រោយរថយន្ដ​ Highlender គឺ​camry​។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបណ្តា​ល​ឲអ្នក​បើកបរនឹងអ្នកជិះក្នុងរថយន្តទាំងពីគ្រឿង រងរបួសធ្ងន់​ ស្រាល​ សរុប​០៩នាក់​ ស្រី​០២នាក់​និងខូច​ខា​តរថយន្ដ​​ ៣​ គ្រឿង/តូច​ ២គ្រឿង​។
បច្ចុប្បន្ន​វត្ថុតាង​បានយកមករក្សាទុកនៅអធិកា​រ​ដ្ឋាននគរ​បាលស្រុកភ្នំស្រួច​ ដដើម្បីចាត់ការតាមនីតិវិធី។

ផ្លូវជាតិ​លេខ​៤​ ចាប់​ពីគីឡូក្រាម ៨០​_១០៧​ គឺ​មានជេីងកប​ « និយានិយាយភាសាអបីយជំនឿ ប៉ុន្ដែ​ សូមបងប្អូន​អ្នកបើកបរ​ ទាំងអស់​ចូលរួម​គោ​រ​ព​ច្បាប់​ចរាចរណ៍​អោយបានទាំងអស់គ្នា​ ជៀស​វា​ង​និងកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៍​ឲ្យ​នៅ​កំរិតអប្បបរមា​ ។ បំណង​ល្អពី​ ស្នងការដ្ឋាន​នគ​របាលខេត្ដកំពង់ស្ពឺ៕

អត្ថបទដែលជាប់ទាក់ទង