ធ្វើតេស្ដរកអ្នកប្រេីប្រាស់ សារធាតុញៀននៅក្លឹបកំសាន្ដរាត្រី ម៉ាស្ទ័រឌីស្កូក្លឹប រកឃើញអ្នកប្រើគ្រឿងញៀនមួយចំនួនធំ
កំពង់ស្ពឺ ÷ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនញៀន ធ្វើតេស្ដរកអ្នកប្រេីប្រាស់ សារធាតុញៀននៅក្លឹបកំសាន្ដរាត្រី ម៉ាស្ទ័រឌីស្កូក្លឹប ស្ថិតក្នុងភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នារាត្រីថៃ្ង៣០ វិច្ឆិកា ២០១៩ ផ្ដាច់ខែចាស់ផ្លាស់ចូលខែថ្មី។
នាយប់ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ កំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ សហការជាមួយកំលាំងនគរបាលក្រុងច្បារមន កំលាំងនគរបាលការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចូលរួមពីអាជ្ញាធរមូលដ្ឋាន មេភូមិ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ក្រុមប្រឹក្សាក្រុងច្បារមន បានចុះត្រួតពិនិត្យករណីអ្នកប្រេីប្រាស់សារធាតុញៀននៅចំណុចទីតាំង ក្លឹបឌីស្កូ «ម៉ាស្ទ័រក្លឹប» ស្ថិតក្នុងភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរង លោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង លោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការក្រុងច្បារមន លោក ព្រំ សារ៉ន ចៅសង្កាត់រការធំ រួមជាមួយកងកម្លាំងនគរបាលជាច្រើននាក់ បានដំណេីរការសហការជាមួយម្ចាស់ ក្លិបឌីស្កូ ម៉ាស្ទ័រក្លឹប ឈ្មោះ ហាន លៀងហេង ហៅ ប្រុសអ៊ូច បានធ្វើតេស្ដរកអ្នកប្រេីប្រាស់សារធាតុញៀន តាមរយៈការពិនិត្យលេី ឧបករណ៍ទំនេីបលេីអ្នកសង្ស័យសរុប ១៦៤នាក់ស្រី៦២ លទ្ធផលរកឃេីញអ្នកមានសារធាតុញៀនចំនួន ៣០នាក់ ស្រី ៧នាក់ ភាគច្រើនមានអាយុ ចាប់ពីចន្លោះ៣០ឆ្នាំចុះក្រោម។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផែនការគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្នាក់ជាតិ គណៈកម្មាធិការគ្រឿងញៀនខេត្តកំពង់ស្ពឺ បានសម្រេចទិសដៅ បង្រ្កាបឲ្យអស់ក្នុងឆ្នាំ២០១៩នេះ លេីទីតាំងដែលផ្ដល់ឲ្យអ្នកប្រេីប្រាស់ នូវសារធាតុញៀននៅ តាមក្លឹបកំសាន្ដរាត្រី ហាងខារ៉ាអូខេ ទូទាំងប្រទេសក្នុង ព្រះរាជាណាចក្រកម្ពុជា ។
តាមការបញ្ជាក់ឲ្យដឹងពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជារឿងចាំបាច់ដែល ត្រូវតែមានការចូលរួមពីគ្រប់ស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ពិសេស ក្រុមគ្រួសារ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរភូមិ ឃុំ សង្កាត់ នៅមូលដ្ឋាន ទន្ទឹមនឹងការចូលរួម លោកស្នងការក៏ស្នេី សុំកិច្ចសហការដោយមិនអាចខ្វះបានគឺ ម្ចាស់ទីតាំងក្លឹបកំសាន្ដរាត្រី ខារ៉ាអូខេ ទាំងអស់ត្រូវតែផ្សព្វផ្សាយ អោយយល់ជ្រួតជ្រាប លេីបញ្ហាគ្រឿងញៀន និងចូលរួមដោយស្មោះស័្មគ្រ ដេីម្បីសង្គមយេីងគ្មានគ្រឿងញៀន អនាគតកម្ពុជា៕