សមត្ថកិច្ចស្ទាក់ឃាត់បាន គ្រឿងក្នុងជ្រូកមានជាតិគីមី ហក់ឆ័ត្រពីថៃចូលកម្ពុជាបានជាង១តោន
បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី01/12/2019 បានឲ្យដឹងថា កៅឆាយខែថ្មី សមត្ថកិច្ចស្ទាក់ឃាត់បាន គ្រឿងក្នុងជ្រូកមានជាតិគីមី ហក់ឆ័ត្រពីថៃចូលកម្ពុជាបានជាង១តោន ដឹកតាមរថយន្តក្រុង។
កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេតុបន្ទាយមានជ័យ ស្ទាក់ឃាត់រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធិ មុនី បំពាក់ស្លាកលេខ បាត់ដំបង 3A-0244 នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ។
ក្នុងនោះសមត្ថកិច្ចរកឃើញ សាច់ជ្រូក-គ្រឿងក្នុងជ្រូកចម្រុះចំនួន ១៦កេស ស្មើនឹង ១០៩៤ គីឡូក្រាម ដែលច្បាប់ហាមឃាត់ និងការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេសធ្វើឱ្យប្រែប្រួលគុណភាព ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានយកមកស្នងការដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី និងធ្វើពិធីដុតកម្ទេចចោលនៅរសៀលថ្ងៃអាទិត្យនេះ៕