ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បនល្បែងស៊ីសងហ្គេមបាញ់ត្រី បើកលេងស៊ីសងគ្នាឡើងដុះស្នឹម នៅសង្កាត់ច្បារអំពៅទី២ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះបង្រ្កាបទាំងយប់

246

ភ្នំពេញ៖នៅយប់ថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩នេះកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌច្បារអំពៅ បានរាយការណ៍អោយដឹងថាដោយចប់ការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយបានដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលនៅផ្ទះ លេខ២៩៦ ក្រុម០៦ ផ្លូវបេតុង ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ពិនិត្យជាក់ស្តែងឃើញមានការលេងហ្គេមបាញ់ត្រី ដោយមានការឯកភាពពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសម្រេចដកហូតទូរហ្គេមបាញ់ត្រីខាងលើចំនួន៤ទូរយកមករក្សាទុកនៅសាលាខណ្ឌដើម្បីបំផ្លាញចោលនៅពេលខាងមុខ។
ខណៈពេលកម្លាំងគណៈបញ្ជាការឯកភាពច្បារអំពៅចុះបង្រ្កាប បនល្បែងស៊ីសងទូហ្គេមបាញ់ត្រីនៅសង្កាតច្បារអំពៅទី២ ទាំងយប់ដូចនេះមហាជនទូទៅគាត់គាំទ្រជាខ្លាំងពិសេសអ្នកស្រុកច្បារអំពៅទី២ ហើយពួកអ្នកស្រុកគាត់សំណូមពរដល់គណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅអោយបន្តដោយប្រើកណ្ដាប់ដៃដែកនេះចុះបង្រ្កាប់បនល្បែងស៊ីសងគ្រប់ប្រភេទ នៅសង្កាត់ច្បារអំពៅទី២នេះបន្តទៀត ព្រោះនៅសង្កាត់ច្បារអំពៅទី២នេះមានពួកថៅកែបើកបនល្បែងលេងស៊ីគ្រប់ប្រភេទដូចជាបៀរអាប៉ោង កក់ចាក់កន្ទុយលេខ និងហ្គេមបាញ់ត្រីកំពុង បើកលេងស៊ីសងគ្នាទាំងយប់ថ្ងៃនៅច្រើនកន្លែងទៀត៕

អត្ថបទដែលជាប់ទាក់ទង