ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធអំពើលួចគាស់ផ្ទះ

49

ខេត្តតាកែវ ៖ ដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងក្រោមការយកចិត្តទុកដាក់ខ្ពស់ ចំពោះការបង្ក្រាបបទល្មើសនៅតាម មូលដ្ឋានរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃអាទិត្យ ៥ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ពាក់ព័ន្ធអំពើលួច(គាស់ផ្ទះ) កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ម្ចាស់ផ្ទះមានឈ្មោះ រ៉ា សិដា ភេទស្រី អាយុ៣០ឆ្នាំ ។ ជនសង្ស័យទី០១ មានឈ្មោះ យឺ វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ទី២ឈ្មោះ ហ៊យ ប៊ុនឡាយ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ចំណែកបក្ខពួកដែលរត់គេចខ្លួនឈ្មោះ ពិត ស៊ីហាប់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ។ បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងស្រាវជ្រាវបន្តតាមចាប់ជនល្មើស ដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង