ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរថយន្តស៊ែរ៉ែន របស់អធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល នៅលើសាឡាង

89

កណ្តាល៖ នគរបាលស្រុកល្វាឯម បានឲ្យដឹងថាមានករណីឆេះរថយន្តស៊ែរ៉ែន របស់អធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល
កើតហេតុនៅព្រលប់ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង១៨៖៣០នាទី នៅចំណុច លើសាឡាង (ឈ្មោះវិស្នុ) ស្ថិតនៅភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកល្វាឯម បានឲ្យដឹងថា រថយន្តដែលឆេះ បានឆ្លងពីត្រើយម្ខាងភ្នំពេញ មកត្រើយម្ខាង អរិយក្សត្រ លុះជិតដល់ច្រាំងចំងាយប្រមាណ៤០០ទៅ៥០០ម៉ែត្រ លោកនាយផ្នែក នគរបាលយុត្តិធម៌ ស្រុកខ្សាច់កណ្តាល ជាអ្នកបើករថយន្តក៏ បញ្ឆេះម៉ាស៊ីនឡាន ក៏ឆ្លងខ្សែភ្លើង ឆេះមានអណ្តាតភ្លើងពេលនោះ បានក្រុមកម្មករយកបំពង់ពន្លត់អគ្គីភ័យមកពន្លត់តែ មិនរលត់លុះសាឡាង បើកមកដល់ច្រាំងក៏បាននាំគ្នា រុញចូលទឹកទើបរលត់ ហើយក៏បានសន្តោងរថយន្តពីក្នុងទឹកយកទៅ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីខាងលើនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ គឺគ្រាន់តែខូចខាតរថយន្ត១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង