ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីស្នើអោយអ្នកវិនិយោគ ឡាវធ្វើការវិនិយោគបន្ថែមលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍នៅប្រទេសកកម្ពុជា

229

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញលោកឃួងស្រេងបានស្នើអោយអ្នកវិនិយោគឡាវវិនិយោគបន្ថែមលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍នៅប្រទេសកម្ពុជាដើម្បីអោយប្រទេសទាំង២មានការអភិវឌ្ឍរីកចំរើនដូចគ្នាខណៈដែលប្រទេសទាំង២មានវប្បធម៌ប្រពៃណីទំនៀមទំលាប់ស្រដែងគ្នានិងមានភូមិផងរបងជាមួយគ្នាផងដែរនោះ

   លោកឃួងស្រេងបានស្នើបែបនេះខណៈជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយលោកបណ្ឌិតស៊ីនឡាវង់បូតដៃធូSinlavong Khoutphaythoune អភិបាលរដ្ឋធានីវៀងចន្ទន៍នៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០២ធ្នូ២០១៩នេះ

  លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺចង់អោយមានសន្តិភាពនៅតាមព្រំដែនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អមានសម្ព័ន្ធមេត្រីភាពជាមួយគ្នារវាងខេត្តនិងខេត្តទីក្រុងនិងទីក្រុងក្នុងនាមប្រទេសដែលមានវប្បធម៌ប្រពៃណីទំនៀមទំលាប់ស្រដែងគ្នានិងមានភូមិផងរបងជាមួយគ្នាផងដែរនោះលោកចង់អោយប្រទេសទីពីរមានការអភិវឌ្ឍរីកចំរើនដូចគ្នាទាំងវិស័យពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍។

   លោកឃួងស្រេងបានមានប្រសាសន៍ថាប្រទេសកម្ពុជាដោយសារសង្គ្រាមធ្វើអោយប្រទេសធ្លាក់ដល់ចំណុចសូន្យ។ប៉ុន្តែដល់ពេលនេះក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនគឺបានធ្វើឲ្យប្រទេសទាំងមូលមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លា។ប៉ុន្តែទន្ទឹមនឹងនេះយើងក៏មានបញ្ហាប្រឈមផងដែរពិសេសនៅក្នុងរាជធានីភ្នំពេញមានបញ្ហាប្រឈមទៅលើបញ្ហាកកស្ទះចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងយកចិត្តទុកដាក់ធ្វើការដោះស្រាយដោយបានធ្វើការអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីច្បាប់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍និងជម្រុញឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍។ចំណែកបញ្ហាសន្តិសុខបញ្ហាគ្រឿងញៀនការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ជាការងារដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងយកចិត្តទុកដាក់ផងដែរដោយធ្វើយ៉ាងណាបំរើសាវាជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើររក្សាឲ្យបាននូវបញ្ហាសន្តិសុខទប់ស្កាត់ឲ្យបាននូវបញ្ហាគ្រឿងញៀនដែលជាបញ្ហាមួយប៉ះពាល់ធ្ងន់ធ្ងរដល់ស្រទាប់យុវជនដែលជាសរសរទ្រូងប្រទេសជាតិ។

  លោកបណ្ឌិតស៊ីនឡាវង់បូតដៃធូបានមានប្រសាសន៍លើកឡើងផងដែរថាការដែលលោកអញ្ជើញមករាជធានីភ្នំពេញនេះគឺមានបំណងពីរទីមួយគឺចូលរួមក្នុងកិច្ចប្រជុំសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ។ទី២មានគោលបំណងមកជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដើម្បីរិតចំណងមិត្តភាពសហប្រតិបត្តិការពិសេសការចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញនិងទីក្រុងវៀងច័ន្ទន៍ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត

  លោកក៏បានបញ្ជាក់ផងដែរថារាជធានីភ្នំពេញពិតជាមានការអភិវឌ្ឍន៍រីកចំរើនគួរឲ្យកោតសរសើរលោកថា១០ឆ្នាំមុននិង១០ឆ្នាំចុងក្រោយនេះពិតជាខុសប្លែកគ្នាខ្លាំងពោលគឺពេលនេះរាជធានីភ្នំពេញមានអាគារខ្ពស់ៗមានអ្មកវិនិយោគទុនច្រើនប្រជាពលរដ្ឋមើលទៅមានជីវភាពធូរធារជាងមុនខ្លាំងទន្ទឹមនឹងការរីកចម្រើននេះលោកអភិបាលទីក្រុងវៀងចន្ទន៍ក៏បានសុំឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងទីក្រុងភ្នំពេញនិងទីក្រុងវៀងចន្ទន៍អោយបានច្រើនដោយផ្ដោតលើការវិនិយោគទៅលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍ដើម្បីធ្វើយ៉ាងណាជំរុញឲ្យទីក្រុងទាំងពីរមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាដូចគ្នា។បន្ថែមពីលើនេះទៀតអភិបាលទីក្រុងវៀងច័ន្ទក៏បានស្នើឲ្យប្រតិភូរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅទីក្រុងវៀងចន្ទន៍នាពេលឆាប់ៗនេះ។

  ជុំវិញការស្នើសុំនេះអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួងស្រេងក៏បានឯកភាពដោយថានឹងធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងរៀងចន្ទន៍នៅក្នុងអំឡុងពេលមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕

 

   

អត្ថបទដែលជាប់ទាក់ទង