ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញនិងទីក្រុងបារីសចុះកិច្ច ព្រមព្រៀងលើគម្រោងរៀបចំតំបន់ស្ទឹងមានជ័យនិងពង្រឹងសមត្ថភាពការរៀបចំផែនការនគរូបនីយកម្មនិងការគ្រប់គ្រងដីធ្លី

166

ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួងស្រេងនិងលោកផាទ្រីកគ្លូកមេនអភិបាលក្រុងរងទីក្រុងបារីសបានឯកភាពក្នុងការចុះកិច្ចព្រមព្រៀងលើគម្រោងរៀបចំតំបន់ស្ទឹងមានជ័យនិងពង្រឹងសមត្ថភាពការរៀបចំផែនការនគរូបនីយកម្មនិងការគ្រប់គ្រងដីធ្លីដែលពិធីនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៣ធ្នូ២០១៩នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។

   ការចុះកិច្ចព្រមព្រៀងនេះដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជាក្នុងការរៀបចំផែនការនគរូបនីយកម្មនិងការគ្រប់គ្រងដីធ្លីដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយនិងធានានូវលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈជាសារវ័ន្ត

    គោលបំណងនៃគម្រោងក្នុងកិច្ចព្រមព្រៀងនេះគឺដើម្បីរៀបចំឡើងវិញនៅតំបន់ស្ទឹងមានជ័យនិងពង្រឹងសមត្ថភាពរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងវិស័យការរៀបចំផែនការនគរូបនីយកម្មនិងការគ្រប់គ្រងដីធ្លីក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការវិមជ្ឈការរវាងទីក្រុងប៉ារីសនិងរាជធានីភ្នំពេញ។ពង្រឹងសមត្ថភាពនៃសមូហភាពដែនដីនៅកម្ពុជាក្នុងការរៀបចំផែនការនគរូបនីយកម្មនិងការគ្រប់គ្រងដីធ្លីដើម្បីរៀបចំឡើងវិញនូវតំបន់ងាយរងគ្រោះនិងធានានូវលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈជាសារវន្ត។

    គម្រោងនេះត្រូវបានបង្កើតឡើងដោយផ្អែកលើលទ្ធផលរំពឹងទុកមួយចំនួនដូចជាស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ/តំបន់ជាយក្រុងនៃសហគមន៍នៅជាយក្រុងតាមប្រឡាយស្ទឹងមានជ័យដែលមានទីតាំងនៅខណ្ឌមានជ័យនៃរាជធានីភ្នំពេញត្រូវបានកែលម្អដោយមានការពង្រឹងនូវការសម្របសម្រួលរវាងសេវាកម្មជាក់លាក់ការពង្រឹងសមត្ថភាពរបស់ភ្នាក់ងារនានាការបង្កើតហេដ្ឋារចនាសម្ព័ន្ធសហគមន៍ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងសាលាក្រុងប៉ារីសនិងរដ្ឋបាលរាជធានីភ្នំពេញ។

គាំទ្រដល់ការរៀបចំសហគមន៍មូលដ្ឋានកិច្ចពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាននិងកំណត់ពីតម្រូវការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសហគមន៍។ពង្រឹងសមត្ថភាពទីចាត់ការផែនការនិងវិនិយោគនៃរដ្ឋបាលរាជធានីភ្នំពេញនិងទំនាក់ទំនងរបស់ទីចាត់ការក្នុងសាលារាជធានីនិងខណ្ឌ។ធ្វើបច្ចុប្បន្នភាពឯកសារផែនការរៀបចំខណ្ឌមានជ័យនិងកំណត់ពីតម្រូវការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។បញ្ជ្រៀចំណេះដឹងនិងពង្រឹងសមត្ថភាពរបស់សហគមន៍ក្នុងការប្រើប្រាស់សម្ភារៈបរិក្ខាថ្មីៗ។កសាងដំណោះស្រាយសម្រាប់លំនៅដ្ឋានប្រកបដោយនិរន្តរភាព(៥០% នៃលំនៅស្ថានត្រូវសាងសង់/កែលម្អ) និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍(សាលារៀនឬមណ្ឌលសុខភាព/ភ្លើងនៅតាមផ្លូវសាធារណៈទីលានលេងកីឡាការរៀបចំទីក្រុងផ្លូវថ្នល់សួនច្បារសាធារណៈនិងផ្លូវសំរាប់កង់៕

 

អត្ថបទដែលជាប់ទាក់ទង