ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ​ម្នាក់កំពុងជិះ​ម៉ូតូ​​ ត្រូវ​រថយន្ត​បុក​ពីក្រោយ​ បណ្តាលឲ្យស្លាប់​នៅនឹង​កន្លែង​កេីតហេតុ​

102



កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា
នៅថ្ងៃទី​ ០៤ ធ្នូ ២០១៩ វេលាម៉ោង ០៦:២៥​នាទីព្រឹក​​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បង្កឡើងដោយរថយន្ត បុក​នឹងម៉ូតូ​ពី​ក្រោយ​ នៅចំណុចអូរជើងស៊ន​ លើវិថីសាយភូថង ស្ថិតក្នុងភូមិព្រែក ស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ បណ្តាលឲ្យស្លាប់​ ១​ នាក់ ប្រុស នៅកន្លែងកើតហេតុ​។

រថយន្តបង្ក ASIAAM 629D ពណ៍ ត្រួយចេក ពាក់ស្លាក លេខ​ ក6172​ – ភ.ព3​ បើកបរពីលិចទៅកើត​ អ្នកបើកបរពុំ​ស្គាល់​អត្តសញ្ញាណ​​ (បានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ)​ បានបុកជាម៉ូតូ​ Honda Dream ២០០៤​ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-0342 បើកបរដោយឈ្មោះ​ គឹម ឌឿន ភេទប្រុស អាយុ​ ២៦ ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ​ មុខរបរ​ កម្មករក្រុមហ៊ុនយូញៀន​ ផ្នែកជាងផ្សា​ដែក​ បានស្លាប់នៅនឹងកន្លែងកើតហេតុ​ ។

បច្ចុប្បន្ន​ សាកសពជនរងគ្រោះ​ បាន​ប្រគល់​ ជូនក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី​ ចំពោះវត្ថុតាង​ រថយន្ត​ និងម៉ូតូ​ កម្លាំង​យើងបានយករក្សាទុកនៅស្នាក់ការ​នគរបាល​ សន្តិសុខកូនកុក​ ។

មមូលហេតុនៃគ្រោះថ្នាក់គឺ រថយន្តប្រើប្រាស់ល្បឿលឿន ត្រង់​ចំណុច​ផ្លូវកោង ពេលចុះចំណោត​ ៕

អត្ថបទដែលជាប់ទាក់ទង