ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករគុនខ្មែរ ហ៊ឹម គឹមរៀងកក់មេដាយសំរិទ្ធមុខការប្រកួតនៃប្រកួតកីឡាSEA GAMES 2019 នៅហ្វីលីពីន

81


ភ្នំពេញ៖កីឡាករគុនខ្មែរ ហ៊ឹម គឹមរៀងរបស់កម្ពុជាកកាន់មេដាយសំរិទ្ធបណ្តុះអាសន្នក្នុងប្រភេទទម្ងន់៤៨គីឡូក្រាមនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីនដែលប្រព្រឹត្តថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូ ២០១៩។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ពីហ្វីលីពីនថា សម្រាប់កីឡាករគុនខ្មែរ ហ៊ឹម គឹមរៀងរបស់កម្ពុជាទទួលបានមេដាយសំរិទ្ធដោយស្វយ័ប្រវត្តក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ដោយការប្រកួតមានកីឡាករតែ៥រូបពេលចាប់ឆ្នោតរូបគេឈរចាំតែម្តង។
លោកប្រធានបន្តថា កីឡាករ វ៉ាន់ វឿនជួបកីឡាករវៀតណាមក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមដែលមានកីឡាករចូលរួមចំនួន៧នាក់ កីឡាការិនី អ៊ុ ស្រីរ័ត្នប៉ះកីឡាការិនីវៀតណាមស្រ្តីក្នុងប្រភេទទម្ងន់៥៤ គីឡូក្រាមមានកីឡាករចូលរួមចំនួន៥នាក់។
ចំណែក្រកីឡាករ តាញ់ មករា ប្រកួតជាមួយកីឡាករឡាវប្រកួតប្រភេទទម្ងន់៥៧គីឡូក្រាមមានកីឡាករចូលរួមចំនួន៧នាក់ និងកីឡាករ ឡៅ ចិត្រ្តា ប្រកួតជាមួយកីឡាករឡាវប្រកួតប្រភេទទម្ងន់៦៣,៥០គីឡូក្រាមមានកីឡាករចូលរួមចំនួន៦នាក់៕

អត្ថបទដែលជាប់ទាក់ទង