រថយន្តកូរ៉េបើកឡើងស្ពានរលុត បុកបង្កាន់ដៃស្ពានព្រះមុនីវង្ស
ភ្នំពេញ : បុរសម្នាក់បើករថយន្តកូរ៉ពណ៍សពាក់ស្លាកលេខភ្នំពេញ២W-២៨៤៩បើកឡើងស្ពានព្រះមុនីវង្សស្រាប់តែរថយន្តរលត់រអិលថយក្រោយបុកបង្កាន់ដៃស្ពានបណ្ដាលខូចខាតតិចតួចហេតុការនេះបង្កការស្ទះចរាចរណ៍ កាលវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ ២០១៩នៅចំណុចស្ពានព្រះមុនីវង្សថ្មី ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បុរសម្នាក់វ័យ៣០ឆ្នាំម្នាក់អោយដឹងថាមុនកើតហេតុបើករថយន្តដឹកសំភារ:សំណង់ស្រាប់តែឡើងស្ពានព្រះមុនីវង្សថ្មីក្នុងទិសដៅពីលិចទៅកើតហើយរថយន្តរលត់រួចក៏រអិលថយក្រោយបុកបង្កាន់ដៃស្ពានតែម្ដងទៅហើយក៏សំណាងល្អដែលមិនមានអ្នកដំណើរជិះខាងក្រោយកុំអីច្បាស់ជាមានការខូចខាតនិងរបួស ។
ប្រភពព័ត៍មានពីនគរបាលវាស់វែងខណ្ឌបានអោយដឹងថាមុនកើតហេតុមានរថយន្តកូរ៉េបើកសុខៗរលត់រអិលថយក្រោយបុកបង្កាន់ដៃស្ពានតែហេតុការនេះមិនបណ្ដាលអោយអ្នករងរបួសនោះគ្រាន់តែខូចខាតបង្កាន់ស្ពានតិចតួចតែដោយសម្បត្តិរដ្ឋក៏បានប្រគល់រថយន្តនិងអ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញមកយករក្សាទុកជាបណ្ដោះអាសន្ន ។