បន្ទាប់ពីបាត់មុខជិតមួយឆ្នាំ អ្នកប្រដាល់ថៃប្រា វីត លេចមុខមកវិញ
ភ្នំពេញ៖អ្នកប្រដាល់ជើងចាស់ថៃប្រា វីត(Pra Wit) ដែលបាតមុខពីសង្វៀនស្រុកខ្មែរ ស្ទើរតែមួយឆ្នាំទៅហើយនោះ បានលេខមុខ
មកវិញ ដើម្បីប្រកួតជាមួយអ្នកប្រដាល់កម្ពុជាឌុម កែវដា លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី៧ធ្នូនេះ ។
សូមបញ្ជាក់ថា អ្នកប្រដាល់ថៃរូបនេះ ធ្លាប់បានផ្ដួលអ្នកប្រដាល់ខ្លាំងៗ របស់កម្ពុជាបានមិនតិចនាក់នោះទេ។ គេជាអ្នកប្រដាល់វ័យចំណាស់ ដែលមានផ្លែវ៉ៃមិនអន់នោះទេ មិនតែប៉ុណ្ណោះកម្លាំងរបស់គេ មិនចាញ់កម្លាំងក្មេងឡើយ ។អ្នកប្រដាល់ថៃរូបនេះ ក៏ធ្លាប់ចាញ់នៅលើ
ទឹកដីរបស់កម្ពុជា មិនតិចដែរ ។
ចំពោះកែវដាវិញ មួយរយៈនេះគេហាក់ដូចជាស្រុតចុះបន្តិច តែកលល្បិចវ៉ៃរបស់គេ មិនអន់នោះទេ គ្រាន់តែកម្លាំងរបស់គេឆាប់ធ្លាក់
ចុះដោយសារតែការហ្វឹកហាត់ មិនបានដិតដល់ ។អ្នកប្រដាល់កម្ពុជារូបនេះ ខ្សោយខាងការពារ ហើយគេចូលចិត្តប្រើកែង និងជង្គង់វាយប្រ
ហារលើគូប្រកួតណាស់ តែកែងរបស់គេវ៉ៃ ចេញមិនសូវមានប្រសិទ្ធភាពឡើយ ។
អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន១១៥ដង ឈ្នះ៩៥ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ដង ។ចំពោះអ្នកប្រដាល់ថៃប្រា វីតវិញ គេមានប្រវត្តិប្រកួត ចំនួន៩៨ដង ឈ្នះ៨២សង ចាញ់១៤ដង និងស្មើពិន្ទុ២ដង ។សម្រាប់អ្នកប្រដាល់ទាំង២រូបនេះ នឹងប្រកួតគ្នា ៥
ទឹកមិនខានឡើយ តែរឿងឈ្នះ ចាញ់ មិនអាចនិយាយបានមុនឡើយ ។
សុខ សុវណ្ណក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមប្រដាល់ ក្រសួងការពារជាតិប្រកួត ជាមួយអ្នកប្រដាល់ថៃឃុម ផាយ៉ាក់
(Khum Phayak) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ឃុម ផាយ៉ាក់ ក៏ជាអ្នកប្រដាល់មួយរូប មិនស្រួលបង្ក្រាបដែរ ឯ សុខ សុវណ្ណ ក៏ធ្លាប់ជាជើងខ្លាំងមួយរូបដែរ តែមួយរយៈនេះគេហាក់
ដូចជាស្រុតចុះ ពិសេសកម្លាំងរបស់គេ បន្ទាប់ពីឆ្លងផុតទឹកទី៣ ចាប់ផ្ដើមធ្លាក់តែម្ដង ។អ្នកប្រដាល់កម្ពុជារូបនេះ ចូលចិត្តវ៉ៃប្ដូរ ទោះបីមួយចានទឹកមួយចាន់គោក ក៏ដោយ ។
សុវណ្ណមានប្រវត្តិប្រកួត ចំនួន៩៥ដង ឈ្នះ៧៥ដង ចាញ់១៨ដង និងស្មើពិន្ទុ ២ដង ។ចំពោះឃុម ផាយ៉ាក់វិញ គេមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥០ដង ចាញ់១០ដង និងស្មើពិន្ទុ១ ដង ។អ្នកប្រដាល់ទាំង២រូបនេះ មិនដឹងថានរណា ជួបសំណាងល្អនោះឡើយ ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ ឈុន ប្រាក់កាក់ក្លិបតាឯកដំបងដែកមានរិទ្ធ ប្រកួតជាមួយផុន សុខវិបុលក្លិបតាព្រហ្មមានជ័យ ។
អ្នកប្រដាល់វ័យក្មេងទាំង២រូបនេះ ចូលចិត្តវ៉ៃប្ដូរដូចគ្នា ហើយបើគូប្រកួតហ៊ានធ្វើឲ្យ គេឈឺសាច់នោះ ទោះបីមួយចាន់ទឹកមួយចាន
គោក ក៏គេត្រូវតែតាមសងវិញដែរ ទោះបីបានសម្រេច ឬមិនសម្រេចក៏ដោយ ។មិនដឹងថានរណា ជាអ្នកឈ្នះនោះឡើយ ។
អេលីត វិចិត្រក្លិបប៉ែន កាក់គុនខ្មែរ ត្រូវបានផ្គូរផ្គង ឲ្យប្រកួតជាមួយ អ្នកប្រដាល់ជើងចាស់កំពែង ខ្មៅក្លិបអេភូថងកីឡា ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម ។ធីម ទាន់ក្លិបខេត្តរតនគីរី ប្រកួតជាមួយមុត ខ្លឹមខ្មៅក្លិបម្កុដរាជសីហ៍ ។អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេ ទទម្ងន់៦៥គីឡូក្រាម ៕