ដុតបំផ្លាញសង្វៀនជល់មាន់ នៅហ្នឹងកន្លែង
ខេត្តត្បូងឃ្មុំ: នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២ ០១៩ វេលាម៉ោង១៦ និង៣០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ បានចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនៅចំណុចព្រៃចំប៉ី ស្ថិត នៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ពេលទៅដល់កន្លែងមាន់ជល់ពួក ញៀនល្បែងជល់ មាន់បានរត់គេចខ្លួនបាត់អស់ ។
សង្វៀនត្រូវបានរុះរើដុតបំផ្លាញចោលទាំងស្រុងនៅ ហ្នឹងកន្លែង៕