លោកផ្កាយ២ម្នាក់ នៅតែរះលើផ្ទៃទឹកសមុទ្រខេត្តកោះកុង ដោយមិនខ្វល់ ពីព្រះច័ន្ទនោះឡើយ
ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា ពិតជាមានអំណាចមែនលោកផ្កាយ២ ទុន ដៀត ដែលនៅតែបន្តការចាក់ដី យកដែនសមុទ្រតាំងពីឆ្នាំ២០០៩មកដល់បច្ចុប្បន្ន បើទោះបីមានការហាម
ឃាត់សកម្មភាពយ៉ាងណាក៏ដោយក៏ លោកផ្កាយ២នេះនៅតែរះលើផ្ទៃទឹកសមុទ្រខេត្តកោះកុង ដោយមិនខ្វល់
ពីព្រះច័ន្ទនោះឡើយ។ តើ ទុន ដៀតជានរណា? បានជាមានឬទ្ធិដូចខ្មោចយ៉ាងដូច្នេះ ដោយគ្មាននរណាហ៊ាន
ទៅប៉ះពាល់សោះអញ្ចឹង..????????។
នៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី០៥ ធ្ន ២០១៩ លោកបានបន្តថា តាមផ្លូវច្បាប់ បើជនណាប្រព្រឹត្តបទ ល្មើសដដែលៗនឹងត្រូវទទួលទោស ទ្វេរដង បើសិនជាមិនរាងចាល តើលោកផ្កាយ ២ ទុន ដៀត អាចនឹងជាប់ទោសទ្វេរគុណឬទេ? ពីព្រោះបុគ្គលនេះ បានប្រព្រឹត្តបទល្មើសដដែលតាំងពីឆ្នាំ២០០៩មកដល់ឆ្នាំ២០១៩ ថ្មីៗនេះ។ ក្នុងន័យដែរ
ខ្ញុំបាទ ពេជ្រ ស្រស់ សូមស្នើដល់សម្តេច ទៀ បាញ់ សុំពិនិត្យមើលករណីលោកផ្កាយ ២ ទុន ដៀត នេះផង ដើម្បីពង្រឹងច្បាប់កម្ពុជានិងអនុវត្តអភិក្រមទី៥គឺវះកាត់។
ដើម្បីកម្ចាត់ពួកប្រើអំណាចហួសដែនកំណត់ ដែលជាហេតុធ្វើឲ្យអន្តរាយ ដល់ ទ្រព្យសម្បត្តិជាតិនិងសហគមន៍។ ខ្ញុំសុំបញ្ចាក់ថារូបភាព និងឯកសារភ្ជាប់មកនេះគឺលោកផ្កាយ ២ ទុន ដៀត បានប្រព្រឹត្តតាំងពីឆ្នាំ២០០៩រហូតមក
ដល់បច្ចុប្បន្ននេះ។
យោងតាមផេកហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការបង្ហោះព័ត៌មានមួយពាក់នឹងមន្ត្រីយោធាពាក់ផ្កាយពីរលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថា ” ស្របពេលអាជ្ញាធរខេត្តកោះកុងកំពុងរវល់ដោះស្រាយទំនាស់ដីធ្លីនៅតាមបណ្តាស្រុក បែរជាឈ្មួញដីឈ្មោះទុន ដៀត ដែលគេស្គាល់ថាជាមន្ត្រីយោធាពាក់ផ្កាយពីរ បានសម្ងំលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរយ៉ាងរំភើយ ស្ថិតនៅភូមិស្មាច់ងាម សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដោយសង្ស័យថា មានការបើកដៃពីចៅសង្កាត់ និងអាជ្ញាធរជំនាញ ទើបមានការចាក់ដីដូច្នេះ។
ស្របពេលអាជ្ញាធរខេត្តកោះកុងកំពុងរវល់ដោះស្រាយទំនាស់ដីធ្លីនៅតាមបណ្តាស្រុក ឈ្មួញដីម្នាក់ដែលគេស្គាល់ថាជាមន្ត្រីយោធាពាក់ផ្កាយពីរ បានសម្ងំលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរយ៉ាងរំភើយ។ នេះបើយោងតាមទំព័រហ្វេសបុករបស់ប្រធាណគណបក្សយុវជនកម្ពុជា ។
សរសេរនៅក្នុងហ្វេសបុករបស់លោកនៅព្រឹកថ្ងៃទី១ ខែធ្នូ នេះ លោកពេជ្រ ស្រស់ បានអោយដឹងថា ស្របពេលអាជ្ញាធរខេត្តកោះកុងកំពុងរវល់ដោះស្រាយទំនាស់ដីធ្លីនៅតាមបណ្តាស្រុក បែរជាឈ្មួញដីឈ្មោះ ទុន ដៀត ដែលគេស្គាល់ថាជាមន្ត្រីយោធាពាក់ផ្កាយពីរ បានសម្ងំលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរយ៉ាងរំភើយ។
បើតាមលោកពេជ្រ ស្រស់ ថា ការលប់ឆ្នេររបស់មន្ត្រីមានអំណាចនេះ ស្ថិតនៅភូមិស្មាច់ងាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដោយសង្ស័យថា មានការបើកដៃពីចៅសង្កាត់ និងអាជ្ញាធរជំនាញ ទើបមានការចាក់ដីដូច្នេះ។
នៅព្រឹកថ្ងៃទី១ ខែធ្នូ នេះ លោកពេជ្រ ស្រស់ បានសរសេរទៀតថា “ខណៈនេះ ខ្ញុំទទួលបានព័ត៌មានច្បាស់ការមួយគឺថាក្រោយពីខ្ញុំបាន
ចុះផ្សាយនូវព័ត៌មានថាមានឈ្មួញគ្រងតំណែងផ្កាយពីរ បានចាក់ដីរំលោភយកដែនទឹកសមុទ្រកាលពីម្សិលមិញ ហើយនៅល្ងាចថ្ងៃទី៣
ខែធ្នូ ឆ្នាំ២០១៩ គឺត្រូវបានព្រះរាជអាជ្ញា នៃតុលាការខេត្តកោះកុងចុះទៅផ្អាកសកម្មភាព និងបានឃាត់គ្រឿងចក្រផងដែរ។ ចម្ងល់ខ្ញុំ តើ
មន្ទីរបរិស្ថានទៅណា បានជាមើលមិនឃើញសកម្មភាពរំលោភបំពានសមុទ្រយ៉ាងដូច្នេះ..? “។
ករណីចាក់ដីលុបឆ្នេរសមុទ្រ មកដល់ពេលនេះនៅមិនទាន់មានការស្ងប់ស្ងាត់នៅឡើយទេ ដោយលោកប្រធានគណបក្សយុវជនកម្ពុជា បានឱ្យដឹងថា ផុតពីក្រុងព្រះសីហនុ និងធ្លាយដល់កំពត ឥឡូវនេះសកម្មភាពនេះបានរាលដាលមកដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយ។
លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ថា ករណីនេះលោកកំពុងតែឱ្យក្រុមការងារគណបក្សរបស់លោក ចុះទៅស្រាវជ្រាវហើយ ហើយបើបានលទ្ធផលយ៉ាងណា ឬពិតជាមានបទល្មើសនេះមែន លោកនឹងសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយដើម្បីថែរក្សាសម្បត្តិធម្មជាតិឡើងវិញ តែបើគ្មានការអើពើពីអាជ្ញាធរទេ លោកនឹងដាក់សំណើទៅសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំអន្តរាគមន៍តែម្តង។
លោកពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ព័ត៌មាននេះគឺបានមកពីប្រជាពលរដ្ឋដែលគាត់ផ្ញើមកខ្ញុំ នៅក្នុងប្រអប់សារផេក។ ការពិតទៅ គឺនៅក្រុងខេមរភូមិន្ទ នៅឯខេត្តកោះកុងទេ។ អ៊ីចឹងអ្វីដែលខ្ញុំទទួលបានព័ត៌មានដែលពលរដ្ឋរៀបរាប់នោះ ខ្ញុំមើលឃើញថា វាមានការចាក់លុបមែន គឺបោះបង្គោលចាក់លុបមែន តែខ្ញុំមិនដឹងថា អ្នកដែលហ៊ានចាក់លុបហ្នឹងទទួលបានសិទ្ធិពិសេសអីពីអាជ្ញាធរទេ បានហ៊ានចាក់លុបសមុទ្រ ព្រោះតែកាលណាធ្វើអ្វីនៅលើដែនសមុទ្រ វាខុសច្បាប់ហើយ៕