ឆេះគ្រឿងសម្ភារបន្លាស់រថយន្ត នៅយានដ្ឋាន ឃួន សីហា នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ យានដ្ឋាន ឃួន សីហា ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ភូមិតាងួន សង្កាត់ការកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឆ្លងចរន្តអគ្គិសនី ឆេះសម្ភារគ្រឿងបន្លាស់រថយន្តមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
ហេតុការណ៍ឆ្លងចរន្តនេះ បានកើតឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង ២២និង00នាទីយប់ ដោយម្ចាស់យានដ្ឋានឈ្មោះ ឃួន សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ។
តាមរបាយការណ៍បានឲ្យដឹងថា យានដ្ឋានដែលឆាបឆេះនេះ ជាប្រភេទសំណង់ ផ្ទះថ្មបេតុង ទំហំ ១២ម៉ែត្រ គុណ ២៧ម៉ែត្រ ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី តែពុំមានមនុស្សគ្រោះថ្នាក់ឡើយ។
ក្នុងការឆាបឆេះនេះ មានរថយន្តការិយាល័យអគ្គិភ័យចំនួន២ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង ស្មើនឹង ៨ម៉ែត្រគូប ។ ចំណែករថយន្តជំនួយ គ្មានហើយបានពន្លត់ចប់នៅម៉ោង ២២និង២០នាទីយប់នាថ្ងៃខែឆ្នាំ៕