ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដល់រដូវ​ធ្វើប្រ​ហុ​ក ​ផ្អក

58

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៥ ខែ ឆ្នាំ២០១៩ បានចេញសេចក្តី​ជូន​ដំណឹង រដូវ​ធ្វើប្រ​ហុ​ក ​ផ្អក។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រ​មា​​ញ់ និងនេសាទ បានជម្រា​ប​ជូនដំណឹង​ដ​ល់​សាធារ​ណជន​ឱ្យបាន​ជ្រា​បថា ក្នុងរដូវនេសាទឆ្នាំ​២​០១៩-២០២០នេះ បន្ទាប់ពីបានធ្វើការ​ស​ង្កេតតា​មដា​នលើ​កម្ពស់ទឹកដែលហូរចេញពី​បឹ​ងទ​ន្លេសាប ឃើញថា ទឹកបានស្រកចុះយ៉ាងលឿនដែលមិន​ធ្លា​ប់ជួបប្រ​ទះក្នុ​ងរ​យៈកាល​ក​ន្លងមក។ ទឹកដែលហូរចេញពីបឹ​ង​ទន្លេ​សាប ស្រកចុះយ៉ាងលឿនបែ​ប​នេះ​ ធ្វើឱ្យគន្លងដាយនៅ​តា​មដង​ទន្លេសា​ប​ ក្នុងភូ​មិសាស្រ្តរាជធានី​ភ្នំ​ពេ​ញ និងខេត្តកណ្តាល​ អាចនេសាទត្រីបានច្រើនក្នុង​ខែ​មិគ​សិរ​នេះ គឺចាប់ពីថ្ងៃ៩កើត ដល់ថ្ងៃ១៣កើតត្រូ​វនឹងថ្ងៃ​ទី​៥ រហូតដល់ថ្ងៃទី៩ ខែ​ធ្នូ ឆ្នាំ២០១៩ ខាង​មុ​ខនេះ​ ប្រសិនបើផ្ទៃមេឃស្រឡះល្អ​និ​ងគ្មាន​ភ្លៀ​ងកក់ខែ​។​

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកអេង ជាសាន ​បានថ្លែងថា យោងលើស្ថានភាពដូចបាន​ជ​ម្រាបជូ​នខា​ង​លើ រដ្ឋបាលជល​ផល ស្នើសុំអញ្ជើ​ញប​ងប្អូន​ប្រជាព​ល​រដ្ឋដែលមានបំណង​ធ្វើ​ប្រហុ​ក ផ្អក ត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគប្រ​ចាំ​ឆ្នាំ​ មេត្តាអញ្ជើញមកទិញត្រីក្នុងខែ​មិ​គសិ​រនេះ​ឱ្យបានរួសរា​ន់ តាមពេលវេលានិង​ទី​កន្លែ​ង ដូចបានជម្រាបជូន​ខា​ងលើ​។

ជាមួយគ្នានេះដែរ រដ្ឋបាលជលផល​សូមសំ​ណូម​ព​រ ដល់អា​ជ្ញាធរ​មូល​ដ្ឋាន សមត្ថកិច្ចគ្រប់ជាន់​ថ្នា​ក់​
មេត្តាបង្កលក្ខណៈ​ងា​យស្រួ​ល ជូនដល់ប្រជាពលរដ្ឋ​បា​នធ្វើដំ​ណើ​រ ទៅមកស្នាក់នៅនិងដឹកជញ្ជូនផ​លិ​តផល​ត្រីកុំឱ្យ​
​មានការរាំងស្ទះតាមការ​គួ​រ​។

អត្ថបទដែលជាប់ទាក់ទង