គ្រោះថ្នាក់ដ៏កម្រ! រថពាសដែក បេីកបុកបាក់បង្កាន់ដៃស្ពាន មិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង
ស្ទឹងត្រែង៖ ឧបទ្ទវហេតុមិនធ្លាប់មានមួយបានកេីតឡេីងីង រថពាសដែក បេីករេចង្កូតទៅបុកបង្កាន់ដៃស្ពានមេគង្គ បាក់អស់មួយប្រឡោះ សំណាងហេីយមិនធ្លាក់ពីលេីស្ពាន បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅលេីស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង ជាស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវជាតិលេខ៩ តភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ៊
ប្រភពព័ត៌មានបឋមបានអោយដឹងថា រថពាសដែកខាងលេីខូច ទេីបយកទៅជួសជុលឡេីងវិញ បន្ទាប់ពីជួសជុលរួច បងប្អូនកងទ័ពបានបេីកសាក លុះពេលធ្វេីដំណេីរឆ្លងស្ពាន មកដល់ចំណុចកេីតហេតុ ស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពាន ដោយសារតែបង្កាន់ដៃស្ពាននេះ មានសភាពរឹងមាំ ទេីបមិនបណ្ដាលឲ្យបាក់ធ្លាក់ចូលទន្លេ គ្រាន់តែរងការខូចខាត បាក់ដែកបង្កាន់ដៃស្ពាន អស់មួយប្រឡោះ និងរថពាសដែករងការខូចខាតចំហៀងមុខ តែមិនបណ្ដាលឲ្យអ្នកបេីកបររងរបួសនោះទេ ។
ប្រភពបន្តថា យ៉ាងណាមិញ អុ្នកបេីករថគ្រោះក៏បានរាយការណ៍ ជូនសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានដឹង និងទាក់ទងមន្ទីរសាធារណការខេត្ត ចុះទៅពិនិត្យមេីលផងដែរ និងអនុញាតិចេញ សំណងជួសជុលបង្កាន់ដៃស្ពាន ដែលរងការខូចខាតនោះឡេីងវិញផងដែរ ៕