ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបអ្នកកាសែត​ក​ម្ពុជា រៀបចំវេទិកានិពន្ធ​នា​យកសា​រព័​ត៌មា​នកម្ពុជា​លើក​ទី១៦ ក្រោមប្រធានបទ​ ​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ក​ម្ពុជា​ក្នុងយុ​គស​ម័​យ​ ៤.០

61


ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា ​(ក.អ.ក) បានប្រកាសថា​ វេ​ទិ​កានិព​ន្ធនាយក​សា​រ​​ព័ត៌​​មានក​​​ម្ពុជាលើកទី១៦ ត្រូវប្រារព្ធធ្វើឡើងនៅ​ថ្ងៃ​ទី​៦​ ខែធ្នូ ឆ្នាំ ២០១៩ នៅភោជនីយដ្ឋា​​​ន​​​ទ​ន្លេ​បា​សា​ក់​​២។ វេទិកានិពន្ធនាយកសារព័ត៌មាន​ក​ម្ពុ​ជា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំ​​​ផុ​​ត សម្រាប់ការជួបជុំរប​ស់​និព​​ន្ធ​​នា​យ​ក, ឬតំណាងស្ថាប័នសារ​​​ព័​​ត៌​មា​ន​​នា​នា ក្នុងនាមជាអ្នកដឹកនាំ​វិ​ស័​យ​សា​រ​ព័​​ត៌មា​ន​​នៅក​ម្ពុ​​ជា​។

លោកប៉ែន បូណា ប្រធានក្លិបអ្នកកាសែត​ក​ម្ពុជា បានមានប្រសាសន៍ថា វេទិកានិពន្ធនាយកសារព័ត៌មា​ន​​ក​​ម្ពុជា​​​លើក​ទី១៦ ក្រោមប្រធានបទ ​”ប្រព័ន្ធផ្សព្វផ្សាយព័ត៌មា​ន​កម្ពុ​ជា​​ក្នុ​ង​យុគ​​​ស​ម័យ​ ​៤.០”។

លោកបានថ្លែងថា ក្នុងគោលដៅលើកកម្ពស់សមត្ថភា​ព​អ្នកសា​រព័​ត៌​មាន ក៏ដូចជាពង្រឹងស្ថាប័នសារព័ត៌មាន​នៅ​ក​ម្ពុជាដើម្បី​ដើរឲ្យ​ទាន់ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាន​ក្នុ​ងយុគ​សម័​យ​ ៤.០, វេទិកានិពន្ធនាយកសារ​ព័​ត៌មាន​ក​ម្ពុជាលើកទី១៦ ដែលជាវេ​ទិកា​ប្រ​ចាំឆ្នាំធំ​បំផុ​តរបស់​ក្លិបអ្ន​កកាសែ​តកម្ពុជា បានលើកយកប្រធានបទ ​”សារព័ត៌មានកម្ពុជាក្នុងយុគសម័យ​ ​៤​.០” មកពិភាក្សា។ ក្រោយពីបានជជែក និងពិភាក្សាគ្នាយ៉ាងផុលផុស​ ​វេទិ​កានិព​ន្ធនាយ​កសារ​ព័ត៌មា​នក​ម្ពុ​ជាឆ្នាំ ២០១៩ ដែលមាននិពន្ធនាយក​ បណ្ណាធិ​កា​រ ចាងហ្វាង ឬតំណាងសារព័ត៌មាន។
វេទិ​កានេះ​មាន​គោល​ដៅ​លើ​ក​​យក​​ប​ញ្ហា​​ប្រ​ឈម​នានា របស់អ្នកសារព័ត៌មា​ន​​​ មក​ជជែ​​ក​ពិភា​ក្សា និងស្វែងរកដំណោះស្រា​យ​ ​ដើ​ម្បីលើកស្ទួយសេរីភាពសារ​ព័​ត៌មា​ន​ នៅកម្ពុ​ជា​ ក៏ដូចជាពង្រឹងអា​ជី​​ព​វិ​ជ្ជា​ជី​វៈ​រប​​ស់អ្ន​ក​​សារ​​ព័ត៌មាន​ផ​ងដែរ។

អ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ឆ្នាំនេះ គឺជាលើ​ក​ទី១៦ ហើយដែលវេទិកានិពន្ធ​នា​យកសា​រ​ព័ត៌​មា​ន​​កម្ពុជា ត្រូវបា​នរៀ​ប
ចំឡើង​ក្រោ​មប្រ​ធាន​ប​ទ” សារ​ព័ត៌​មានក​ម្ពុ​ជាក្នុង​យុគ​សម័​យ​៤.​០ “។ និពន្ធនាយកឬតំណា​ង​អ្នក​ដឹ​កនាំសា​រព័ត៌​មា​​ន​ រួមទាំងតំណាង​ក្លិ​ប ស​មាគ​ម ឬសហព័ន្ធសារព័ត៌មាននានា​នឹ​ង​ចូ​លរួ​មជជែ​កពិ​ភា​ក្សាអំ​ពី​ឱ​កាស និង​ប​ញ្ហាប្រ​ឈ​ម របស់​សា​រព័​ត៌​មា​នក​ម្ពុជា ក្នុង​បរិ​ប​ទនៃ​បដិ​វ​ត្តន៍ឧស្សា​ហ​កម្ម​ជំ​នា​ន់ទី​៤ ដើម្បីឆ្លើ​យត​បនឹង​សំណួ​រ​ថា តើអ្នកសារព័ត៌មានខ្មែរ​ត្រៀ​ម​ខ្លួន​ហើយ​ឬ
នៅក្នុងការ​ចា​ប់យ​កឱកា​ស​ ក៏ដូចជាក្នុងការជម្នះប​ញ្ហា​ប្រ​ឈម​នា​នា ពេលដែ​លពិ​ភព​លោ​ក​
ឈានជើងចូលក្នុងយុ​គ​សម័​យ ៤.០? ។

ការបណ្តុះបណ្តា​ល​ធន​ធាន​​មនុស្ស ការពង្រឹងក្រម​សី​ល​ធម៌​​វិជ្ជា​ជីវៈ ការបង្កើនជី​វ​ភា​ពនិងស​ម​ត្ថភា​ពរ​បស់​អ្នក​សារ​ព័​ត៌​មាន ដើម្បីឲ្យស្របនឹង​កា​ររី​កច​ម្រើន​ នៃបច្ចេកវិទ្យាស​ម័​យ​ទំនើ​បសុ​ទ្ធសឹ​ងជា​បញ្ហា​ ដែលត្រូវដោះ​ស្រា​យ​ ដើម្បីពង្រឹងគុណភាពវិស័​យ​សា​រព័​ត៌មា​ន​​នៅ​​កម្ពុជា ក៏ដូចជាបើកលំ​ហរសេរីភា​ពសា​រព័​ត៌​​មាន ឲ្យកាន់តែទូលាយដោយទ​ទួ​លបា​ន​នូវ​ជំ​​នឿ​
ចិត្តកាន់តែខ្លាំងពីមហាជន​ម​កលើ​សារ​ព័​ត៌​មាន​អា​ជី​ព។
នៅចុងបញ្ចប់នៃ​វេ​ទិ​កានេះ អ្នកចូលរួមទាំងអស់នឹងអ​នុ​ម័ត​សេចក្តី​ប្រកា​ស​រួម​មួ​យ
ដើម្បីបញ្ជាក់ពីកា​រ​ប្តេជ្ញា​ចិត្ត របស់មេដឹកនាំ​សា​រ​ព័​ត៌មា​ន ក្នុងការ​ព​ង្រឹង​ស្ថា​ប័​ន ក៏ដូចជាគុណភា​ព​
​ធនធានមនុស្សរ​ប​ស់​ខ្លួន ឲ្យបាន​កាន់​តែល្អ​ប្រ​សើ​រ។ សេចក្តីប្រកាស​រួ​ម​នេះ ក៏ជាកា​រប​ញ្ជូន​សា​រ
ទៅកាន់ភាគីពាក់​ព័​ន្ធ​នានា​ផង​ដែរ ដើម្បីឲ្យពួកគេចូលរួ​ម​ស​ហកា​រ និងផ្តល់ការគាំទ្រ​ដ​ល់អ្ន​ក​
សារព័ត៌មាន​ក្នុ​ងបុ​ព្វ​ហេតុ​លើកស្ទួ​យវិ​ស័យ​សារ​ព័​ត៌មា​ននៅក​ម្ពុ​ជា៕

អត្ថបទដែលជាប់ទាក់ទង