សម្តេចតេជោ៖ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន
ភ្នំពេញ៖ សម្តេចតេជោ បានស្នើដល់អ្នកសាព័ត៌មាន ត្រូវស្តាប់គ្រប់សំឡេងភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត ហើយធ្វើការឆ្លុះបញ្ចាំងឲ្យឃើញត្រប់តថភាពសង្គម និងជៀសវាងការផ្សព្វផ្សាយព័ត៌មាន
មួយជ្រុងឬព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសឱ្យធ្លាក់ក្នុងភាពរីក អសន្តិសុខឬបង្កឱ្យកើតមានជម្លោះប្រដាប់អាវុធ។
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានប្រកាសថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា
ស្តីពី “សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩
សារលិខិតរបស់សម្តេចតេជោ បានថ្លែងថា “ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង, តាងនាមឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលក្លិបអ្នកកាសែតកម្ពុជា
បានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងពេលបំណងលើកស្ទួយសិទ្ធិ សេរីភាព ខាងសារព័ត៌មានដែលធានា
ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ស្របតាមគោលការណ៍
លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពយល់ដឹងនិងការទទួលខុសត្រូវ
ផ្នែកវិជ្ជាជីវៈ គុណភាព ប្រសិទ្ធភាព និងតម្លៃនៃសារព័ត៌មាន ព្រមទាំងចូលរួមចំណែកថែរក្សាសុខសន្តិភាព
និងការអភិវឌ្ឍយូរអង្វែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ បានថ្លែងថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០១៩ បានលើកយកប្រធានបទស្តីពី “សារព័ត៌មានកម្ពុជា
ក្នុងយុគសម័យ៤.០” គឺពិតជាមានសារសំខាន់ណាស់ស្របទៅនឹង និន្នាការសកល ដែលកំពុងបញ្ចូល
បច្ចេកវិទ្យាឌីជីថលទៅក្នុងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី ៤ ដើម្បីឱ្យបងប្អូនអ្នកសារព័ត៌មានរបស់យើង
បានសិក្សាស្វែងយល់និងចែករំលែកចំណេះដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការវិវត្តបច្ចេកវិទ្យាទំនើប
ផ្នែកប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន ក្នុងគោលដៅជំរុញការធ្វើឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ
ទៅក្នុងទីផ្សារ ឱ្យកាន់តែមានសក្តានុពលខ្លាំងក្លាថែមទៀត និងបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មាន
ការបណ្តុះបណ្តាលធនធានមនុស្សឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ព្រមទាំងរក
វិធានការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែង យ៉ាងធ្ងន់ធ្នូរលើសិទ្ធិបុគ្គ៥
ឯកជនដែលត្រូវបានការដោយច្បាប់រដ្ឋ សន្តិសុខជាតិ និងស្ថិរភាពនយោបាយនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើសកលលោក ដែលកើតចេញប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៃបដិវត្តន៍ឧស្សាហកម្មទី៤។
សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រៅពីបញ្ហាប្រឈមទៅនឹងព័ត៌មានក្លែងក្លាយដែលសកលលោកកំពុងព្រួយបារម្ភ ស្ថាប័នសារព័ត៌មានរបស់យើងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍ចំណេះដឹងថែមទៀត ទាំងសមត្ថភាពយល់ដឹង នៃការ
ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ប្រើព័ត៌មាន ការរក្សាទុកទិន្នន័យនិងបញ្ជូនព័ត៌មានទាំងសមត្ថភាព
វិភាគព័ត៌មានក្នុងនិងក្រៅ ប្រទេស ឲ្យបានស៊ីជម្រៅកម្រិតអន្តរជាតិ និងការចែករំលែកព័ត៌មានបានរហ័
សទាន់សភាពការណ៍ប្រកបដោយការទទួលខុសត្រូវខ្ពស់ដែលអាចទុកចិត្តបានព្រមទាំងជំរុញការអភិវឌ្ឍ
ទីផ្សារ ប្រព័ន្ធផ្សព្វផ្សាយឌីជីថលឲ្យបានសមស្របទាន់សភាពការណ៍វិវត្តបច្ចេកវិទ្យា ឌីជីថល ដើម្បីឆ្លើយតប
ទៅនឹងការប្រកួតប្រជែងទីផ្សារលើវិស័យព័ត៌មានរវាងសារព័ត៌មានប្រពៃណីជាមួយសារព័ត៌មានសម័យថ្មី
ក៏ដូចជាការប្រកួតប្រជែងរវាងវិស័យសារព័ត៌មានសម័យថ្មីជាមួយបណ្តាញផ្សព្វផ្សាយសង្គម ដែលកំពុង
ទីផ្សារនាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មាន
យើងមួយចំនួនធំដែលបានខិតខំពុះពាររាល់ការលំបាកបំពេញការងាររបស់ខ្លួនយ៉ាងសកម្មប្រកបដោយ
ភាពស្មោះត្រង់តាមវិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានជូន
ប្រជាពលរដ្ឋបានដឹង និងស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា និងការប្រែប្រួលស្ថានការណ៍នយោបាយ
នៅលើសកលលោក ដែលទាមទារឱ្យអ្នកសារព័ត៌មានធ្វើការឆ្លើយតបបានទាន់សភាពការណ៍ ដើម្បីបំពេញ
សេចក្តីត្រូវការចង់ដឹង ចង់ស្វែងយល់អំពីសភាពការណ៍វិវត្តនៅលើសកលលោក ទាំងបញ្ហានយោបាយ
សេដ្ឋកិច្ច សង្គម ទាំងបញ្ហាផ្សេងៗទៀត ដែលទាក់ទងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ទន្ទឹមនេះ ក៏សូមកាតសរសើរដល់បងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានមួយចំនួនធំ
ដែលបានខិតខំប្រឹងប្រែងធ្វើការបកស្រាយឆ្លើយតបនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយរបស់ក្រុម
ឧទ្ទាមក្រៅច្បាប់និងពួកឱកាសនិយមដែលមានបរទេសនៅពីក្រោយខ្នងតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយនានា
និងបណ្តាញទំនាក់ទំនងសង្គមក្នុងបំណងបំពុលបរិយាកាសសង្គមប្រឆាំង និងរាជរដ្ឋាភិបាលកម្ពុជា ជូន
ជនរួមជាតិនិងអន្តរជាតិបានជ្រួតជ្រាបអំពីសភាពការណ៍ពិតនៅកម្ពុជា ព្រមទាំង ទប់ស្កាត់បានទាន់ពេល
វេលានូវរាល់ឧបាយកលដ៏ពិសពុលរបស់ពួកគេដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងអូសទាញ
ប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមសារជាថ្មី។
បេសកកម្មរបស់បងប្អូនអ្នកសារព័ត៌មាននិងស្ថាប័នសារព័ត៌មាន គឺពិតជាមានសារសំខាន់ក្នុងការ
ចូលរួមក្តីណែកយ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ
ប្រកបដោយចីរភាព និងការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ព្រមទាំងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ
និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។ កត្តាទាំងនេះហើយដែលរាជរដ្ឋាភិបាលកម្ពុជា
បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូដែលមិនអាចខ្វះបានជាមួយសារព័ត៌មាន ក្នុងក្របខ័ណ្ឌប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។
ជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់
សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ហើយបានផ្តល់អាទិភាពជាចម្បងនៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ទាំងក្នុងដំណាក់កាលទីបី និងដំណាក់កាលទីបួនដល់វិស័យសារព័ត៌មានក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រឆាំងអំពើពុករលួយ ការកែទម្រង់
ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និង
ការគោរពសិទ្ធិមនុស្ស ដើម្បីកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍន៍យូរអង្វែង
ដែលជាបំណងប្រាថ្នា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការស្ថាប័នសារព័ត៌មានដែលមានថាមពលប្រកប
ដោយការទទួលខុសត្រូវខ្ពស់និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ដែលតម្រូវឱ្យអ្នកសាព័ត៌មានរបស់
យើងស្តាប់គ្រប់សំឡេងភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួល
យកការពិត ហើយធ្វើការឆ្លុះបញ្ចាំងឲ្យឃើញត្រប់តថភាពសង្គម និងជៀសវាងការផ្សព្វផ្សាយព័ត៌មាន
មួយជ្រុងឬព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសឱ្យធ្លាក់
ក្នុងភាពរីក អសន្តិសុខឬបង្កឱ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងធ្វើឱ្យអន្តរាយដល់
ប្រទេសជាតិ ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន។
មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដែលកំពុងបំពេញ
បសកកម្មលើវិស័យព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹម
ត្រូវតាមវិជ្ជាជីវសារព័ត៌មាន និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងសមត្ថភាពផ្នែកជំនាញ
បច្ចេកទេស ទាំងសមត្ថភាពផលិតព័ត៌មាន និងការវិភាគព័ត៌មានឱ្យបានស៊ីជម្រៅកម្រិតអន្តរជាតិ ដើម្បី
ឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងការប្រកួតប្រជែង ទីផ្សារឱ្យកាន់តែមានសក្តានុពលថែម
ទៀត ព្រមទាំងរិះរកវិធានការទប់ស្កាត់ បន្សាបរាល់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើ
សិទ្ធិបុគ្គលឯកជន ជាតិ និងស្ថិរភាពនយោបាយនៅកម្ពុជា។
ទីបញ្ចប់ ខ្ញុំសូមជួនពរបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ដែលកំពុងបំពេញ
បេសកកម្មទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅបរទេសទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច
របស់ខ្លួន ៕