ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញតាមរយៈរដ្ឋបាល ខណ្ឌទួលគោកនាំយកថវិកា៤លានរៀលនិងទឹកបរិសុទ្ធចូលបុណ្យ​ ប្រធានប្រជាការពារសង្កាត់ផ្សារដេីមគរដែលត្រូវរថយន្តបុកស្លាប់

185

​ ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញលោកឃួងស្រេងតាមរយៈរដ្ឋបាលខណ្ឌទួលគោកដឹកនាំដោយលោកកែវសុីម៉ាប្រធានការិយាល័យអន្តវិស័យនិងមន្ត្រីសង្កាត់ផ្សារដេីមគរកាលវេលាថ្ងៃត្រង់ថ្ងៃសុក្រទីខែវិច្ឆកាឆ្នាំ២០១៩បាននាំកថវិកា៤០០០០០០រៀលនិងទឹកសុទ្ឋ១០០កេសរបស់លោកឃួងស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញទៅចូលបុណ្យសពលោកសុខហឿនប្រធានប្រជាការពារសង្កាត់ផ្សារដេីមគរដែលត្រូវបានវថយន្តបុកស្លាប់កាលពីព្រឹកថ្ងៃទី០៥ធ្នូខណៈកំពុងបំពេញការងារ

  ក្នុងឱកាសនោះក្រុមគ្រួសារជនរងគ្រោះក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមបាទ។

   គួរបញ្ជាក់ថាកាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៣៤ក្បែរផ្សារនាគមាសសង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពញប្រធានប្រជាការពារសង្កាត់ផ្សារដើមគរម្នាក់ឈ្មោះសុខហឿនអាយុ៥៧ឆ្នាំបានស្លាប់ដោយជនបង្កឈ្មោះជាដាភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបបរសន្តិសុខផ្សារនាគមាសស្នាក់នៅបណ្តោះអាសន្ននៅលេីផ្សារនាគមាសនិងមានស្រុកកំណេីតភូមិកន្សោមអកស្រុកកំពង់ត្របែកចខេត្តព្រៃវែងបានបើករថយន្តមកបុកសម្លាប់។

  គួរបញ្ជាក់ទៀតថាពាក់ព័ន្ធនិងករណីបុកសម្លាប់ខាងលើនេះគឺនៅមុនពេលកើតហេតុគេបានឃើញមន្ត្រីនៃគណៈបញ្ជាការឯកភាពសង្កាត់ផ្សារដើមគរសហការជាមួយគណៈកម្មាការផ្សារនាគមាសចុះរៀបសណ្តាប់ធ្នាប់នៅជុំវិញផ្សារដោយបុរសម្នាក់ជាប្រធានប្រជាការពារសង្កាត់បានបើករថយន្តកូរ៉េមួយតោនកន្លះរបស់សង្កាត់មកឈប់នៅកន្លែងកើតហេតុហើយបានចុះពីលើរថយន្តចូលទៅបត់ជើងរួចបានដើរមកមុខរថយន្តស្របពេលនោះមានបុរសម្នាក់ជាសន្តិសុខផ្សារនាគមាសបានឡើងទៅបើករថយន្តនោះក៏ជ្រុលទៅបុកបុរសរងគ្រោះផ្ទប់ជាមួយរថយន្តមួយគ្រឿងទៀតដែលចតនៅខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់បាត់បង់ជីវីតពេញបញ្ជូនទៅដល់មន្ទីរពេទ្យចំណែកសន្តិសុខដែលឡើងបើករថយន្តត្រូវបានឃាត់ខ្លួនបានភ្លាមៗ

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តបង្កនឹងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមច្បាប់ចំណែកសពត្រូវបានធ្វើលិខិតប្រគល់ជូនសាច់ញាតិដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង